CamNews

យល់ដឹង 

ពលរដ្ឋអាមេរិក “ល្ងង់ខ្លៅ” ផ្នែកវិទ្យាសាស្ដ្រ ដល់កម្រិតណា?

ជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ពិភពលោក ប៉ុន្ដែកម្រិតនៃការយល់ដឹងអំពីវិទ្យាសាស្ដ្រនៃជន
ជាតិអាមេរិក បែរជាទាប រហូតដល់គួរឱ្យភ្ញាក់ផ្អើល ៖ ២៥% ក្នុងចំណោមពលរដ្ឋអាមេរិក មិន
ដឹងថា ផែនដីវិលជុំវិញព្រះអាទិត្យ។


CNET ដែលជាអង្គការវិទ្យាសាស្ដ្រអាមេរិកមួយ បានធ្វើការស្ទង់មតិទៅលើមនុស្សចំនួន ២,២០០
នាក់ ក្នុងក្របខ័ណ្ឌនៃកម្មវិធីស្ទង់មតិប្រជាជន ច្រចាំឆ្នាំ។ បន្ទាប់ពីបានស្ទង់មតិ គេមានការភ្ញាក់
ផ្អើលជាខ្លាំង ពេលដឹងថា ប្រជាជនត្រឹមតែ ៧៤% ប៉ុណ្ណោះ ដែលបានដឹងថា ផែនដី វិលជុំវិញព្រះ
អាទិត្យ។

ជាងនេះទៅ​ទៀត ពលរដ្ឋចំនួន ៥២% មិនបានដឹងថា មនុស្សវិវឌ្ឍមកពីសត្វ។ មានត្រឹមតែ ១/៣
ក្នុងចំណោមមនុស្សដែលត្រូវបានសួរ យល់ថារដ្ឋាភិបាលអាមេរិក គួរតែវិនិយោគបន្ថែមទៀត ទៅ​លើបេសកកម្មស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ ចំណែក ៩០% ទៀត យល់ថា វិទ្យាសាស្ដ្រនឹងនាំមកនូវ
ប្រយោជន៍ ច្រើនជាងគ្រោះថ្នាក់។

ពិន្ទុមធ្យមក្នុងការស្ទង់មតិនេះ គឺមានសំណួរចំនួន ៦,៥ ក្នុងចំណោម ៩សំណួរ ទាក់ទិននឹងជីវវិទ្យា
និងរូបវិទ្យា ត្រូវបានគេឆ្លើយត្រូវ។ លទ្ធផលនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍មួយ ដែលនឹងបញ្ជូនទៅកាន់ប្រធានាធិបតីអាមេរិក លោក អូបាម៉ា និងរដ្ឋាភិបាល។ តាមរយៈពិន្ទុខាងលើ គេនឹងអាចវាយតម្លៃបាននូវកម្រិតនៃការរីកចម្រើនរបស់ពលរដ្ឋអាមេរិក ពីមួយឆ្នាំ ទៅមួយឆ្នាំ។

 

អត្ថបទ​សំខាន់​ៗ ៖

ចង់មានផ្ទៃពោះ ដោយងាយស្រួល គួរបរិភោគសាច់​មាន់ ឬល្ពៅ

រូបភាពផែនដី និងព្រះចន្ទ ថតពីព្រះអង្គារ

ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH


Tags: American ignorant​ science CNET