ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ មនុស្សយន្ដ រវាងក្រុមបាល់ទាត់ជម្រើសជាតិ អាមេរិក ប៉ះជាមួយជម្រើសជាតិអ៊ីរ៉ង ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ Robot Soccer World Cup បានបង្ហាញលទ្ធផល ដោយ អាមេរិកយកឈ្នះ អ៊ីរ៉ង់។
ក្រុមបាល់ទាត់មនុស្សយន្ដរបស់ក្រុមជម្រើសជាតិ អាមេរិក ឈ្មោះថា THORwIn ដែលត្រូវបានបង្កើតឡើង ដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Pennsylvania បានផ្ដួលដៃគូរសត្រូវ ក្រុមជម្រើសជាតិ អ៊ីរ៉ង ឈ្មោះថា Baset Adult-Size ក្រោមលទ្ធផលពន្ទុ 5-4 ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ Robot Soccer World Cup កាលពីថ្ងៃពុធ សប្ដាហ៍មុន ក្នុងប្រទេសចិន ។
ក្នុងរដូវកាលនេះ មានចំនួនក្រុមបាល់ទាត់មនុស្សយន្ដជាច្រើនចូលរួមប្រកួតរហូតដល់ទៅ ១៧៥ ក្រុម មកពីបណ្ដាប្រទេសចំនួន ៤៧ ប្រទេសផ្សេងៗគ្នា។ ទន្ទឹមការប្រកួតនេះផងដែរ អ្នកវិទ្យាសាស្ដ្រជាច្រើននាក់ដែលបានចូលទស្សនាក្នុងព្រឹត្ដិការណ៍នោះ មានជំនឿជាក់ថា អនាគតទៅមុខ វិទ្យាសាស្រ្ដនឹងប្រើប្រាស់ កម្លាំងមនុស្សទាំងនេះ ដើម្បីកាត់បន្ថយ កម្លាំងពលកម្មរបស់មនុស្សបានច្រើនជាមិនខានឡើយ។
គូសបញ្ជាក់ផងដែរថា កីឡាករទាំងអស់ ត្រូវបានផលិតឡើង ដោយប្រើការបញ្ជាដោយខ្លួនឯង ពោលមិនត្រូវបានធ្វើការបញ្ជា ដោយមនុស្សនោះទេ ហើយក្នុងការប្រកួតនោះផងដែរ ក្រុមកីឡាករត្រូវបែងចែក ជាពីរប្រភេទ នៃមនុស្សយន្ដ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ http://www.rt.com/