យន្ដហោះប្រភេទតូចមួយគ្រឿង បានធ្លាក់ នៅលើសមុទ្រនៃរដ្ឋ Virginia របស់អាមេរិក ក្រោយ
ពីអ្នកបើកបររបស់វា បានបាត់បង់ការគ្រប់គ្រង និងហោះចូលតំបន់អាកាស ដែលត្រូវហាមឃាត់
ចំណែកយន្ដហោះដឹកទំនិញរបស់អ៊ុយក្រែន ក៏បានធ្លាក់ នៅ ក្នុងថ្ងៃដូចគ្នា។
យន្ដហោះប្រភេទតូច យន្ដហោះ Cirrus SR20 របស់អាមេរិក
ទំព័រ NY Daily News បានឱ្យដឹងថា យន្ដហោះ Cirrus SR20 ដែលមានម៉ាស៊ីនតែមួយ បានធ្លាក់
នៅវេលា ម៉ោង ១៥ ម្សិលមិញ (ថ្ងៃទី៣០ សីហា) នៅលើសមុទ្រ ដែលមានចម្ងាយពីឆ្នេរ Virginia
ប្រមាណជា ៨០គីឡូម៉ែត្រ។ ការប្រឹងប្រែងដើម្បីចូលទៅជួយក្រុមអ្នកបើកបរ បានបរាជ័យ។
យោងតាមទំព័រ AFP យន្ដហោះនេះ បានហោះចេញពីព្រលាន Waukesha នៅ Wisconsin ហើយ
តាមគម្រោង វានឹងត្រូវហោះទៅកាន់ព្រលានយន្ដហោះ Manassas របស់រដ្ឋ Virginia។ យន្ដហោះ
ចម្បាំង F-16 ចំនួន ពីរគ្រឿង ត្រូវបានទីបញ្ជាការ ការពារអាកាស តំបន់ភាគខាងជើងអាមេរិក
(NORAD) បញ្ជាឱ្យហោះទៅស្កាត់ យន្ដហោះ Cirrus SR20 នេះ នៅពេលវាហោះចូលក្នុងដែន
អាកាសដែលត្រូវគេហាមឃាត់។
អ្នកបើកបរយន្ដហោះចម្បាំងរបស់ NORAD អះអាងថា អ្នកបើកបរយន្ដហោះ Cirrus SR20 បាន
សន្លប់ ក្នុងអំឡុងពេលកំពុងហោះហើរ។ យន្ដហោះចម្បាំងរបស់ NORAD បានហោះតាម Cirrus
SR20 ប្រហែល ១៩០គីឡូម៉ែត្រ មុននឹងយន្ដហោះនេះ អស់ប្រេង និងធ្លាក់នៅតំបន់ប្រជុំកោះ
Wallops ។ ការស្រាវជ្រាវដំបូង បង្ហាញថា ក្រុមអ្នកបើកបរ របស់ Cirrus SR20 អាចនឹងស្លាប់បាត់
បង់ជីវិត។
យន្ដហោះ Antonov-12 របស់អ៊ុយក្រែន
គួររំលឹកថា មួយរយៈពេលចុងក្រោយនេះ នៅលើពិភពលោក មានករណីគ្រោះថ្នាក់យន្ដហោះ
កើតឡើងស្ទើររាប់មិនអស់ កាលពីព្រឹក ថ្ងៃទី ៣០ កន្លងទៅនេះដែរ យន្ដហោះដឹកទំនិញមួយ
គ្រឿងរបស់អ៊ុយក្រែន ដែលមានបុគ្គលិក ៧នាក់ ក៏បានធ្លាក់ នៅក្នុងប្រទេសអាលហ្សារី (នៅទ្វីប
អាហ្វ្រិកខាងជើង)។ ទំព័រ Reuters បានចេញផ្សាយថា យន្ដហោះ Antonov-12 នេះ មានបុគ្គលិក
ជនជាតិអ៊ុយក្រែន ៦នាក់ និងជនជាតិរុស្ស៊ីម្នាក់។ មូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវបានគេឱ្យដឹង
ថា កើតឡើងដោយសារតែបញ្ហាបច្ចេកទេស៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NY Daily News/Reuters