ក្រុមហ៊ុនផលិតនាវា Juliet បានប្រកាសថា ខ្លួនច្នៃបានជោគជ័យនូវនាវាបំបាំងកាយដែលអាច
ឆ្លើយតបទៅនឹងរាល់តម្រូវការរបស់កងទ័ពជើងទឹកអាមេរិក ក្នុងការបំពេញបេសកកម្ម ឬប្រយុទ្ធ។
ទំព័រ CNN បានរាយការណ៍ថា អគ្គនយករបស់ក្រុមហ៊ុន Juliet លោក Gregory Sancoff អះអាង
ថា កំពូលនាវាបំបាំងកាយដែលមានរហ័សនាមថា Ghost (ខ្មោច) នេះ អាចការពារសុវត្ថិភាព
បានទាំងស្រុងនូវនាវាចម្បាំង និងនាវាដឹកយន្ដហោះរបស់អាមេរិក ពីការគំរាមរបស់បណ្ដា នាវា
ពិឃាត ប្រភេទតូចល្បឿនលឿនរបស់សត្រូវ។ បច្ចេកវិទ្យាបំបាំងកាយដ៏អស្ចារ្យរបស់នាវានេះ
អាចជួយឱ្យវា មិនត្រូវបានរ៉ាដារបស់សត្រូវចាប់បាននោះទេ។
រយៈពេលថ្មីៗកន្លងទៅនេះ នាវាបំបាំងកាយ Ghost បានធ្វើការសាកល្បងជាថ្មី និងបង្ហាញពី
ល្បឿនដ៏លឿនរបស់វា។ Ghost អាចបរលើទឹកបាន ៩៥គីឡូម៉ែត្រ/ម៉ោង។ ប្រព័ន្ធស្លាបទាំងពីរ
របស់វា ជួយឱ្យផ្នែកខាងក្រោមរបស់នាវានេះ ងើបផុតពីរលកទឹក ក៏ដូចជាផ្ទៃទឹក។
ភាគីក្រុមហ៊ុន ឱ្យដឹងថា Ghost មានប្រវែង ១៨ម៉ែត្រ ជាមួយនឹងក្រុមនាវិក ៣រូប។ នាវានេះ
អាចបញ្ជាពីចម្ងាយ។ នៅក្នុងនាវានេះ គេអាចផ្ទុកកងកម្លាំងពិសេសចំនួន ១៨រូប។ Ghost អាច
លុកចូលបានលឿន ទៅក្នុងដែនទឹករបស់សត្រូវ ដោយសារតែបច្ចេកវិទ្យាបំបាំងកាយពីរ៉ាដា។
Sancoff ថ្លែងថា មន្ទីរបញ្ចកោណ មិនទាន់យកចិត្តទុកដាក់នឹងនាវារបស់ពួកគេ គឺដោយសារតែ
ក្រុមហ៊ុនរបស់ពួកគេ ជាក្រុមហ៊ុនតូច។
ប្រភពព័ត៌មាន ឱ្យដឹងថា តាមពិត នាវានេះបានបង្ហាញខ្លួន កាលពីជាងមួយឆ្នាំមុន ក៏ប៉ុន្ដែ វាត្រូវ
បានភាគីក្រុមហ៊ុន ធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។ យ៉ាងនេះក្ដី វាមិនទាន់ទទួលបានចំណាប់អារម្មណ៍
ពីអាជ្ញាធរ ក៏ដូចជាមន្ទីរបញ្ចកោណអាមេរិកនៅឡើយ។
Juliet គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដ៏តិចតួចដែលហ៊ានវិនិយោគសម្រាប់ការស្រាវ
ជ្រាវ និងសម្រេចជាផលិតផល ដោយមិនទាន់មានការយល់ព្រមទិញ ពីមន្ទីរបញ្ចកោណ។ ប៉ុន្ដែ
នាវានេះត្រូវបានបង្កើតឡើង គឺដោយយោងទៅតាមតម្រូវការជាក់ស្ដែងរបស់កងទ័ពជើងទឹក ពិសេសគឺក្រោយពីមានការវាយប្រហារនាវាចម្បាំង USS Cole នៅ ប្រទេស យេមេន កាលពីឆ្នាំ
២០០០ បណ្ដាលឱ្យនាវិក ១៧នាក់ស្លាប់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/Youtube