ការប្រកួតថតវីដេអូរដូវកាលទីមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីនធឺណិតមេគង្គណិត ត្រូវបានបញ្ចប់ ហើយបានរកឃើញអ្នកឈ្នះដាច់គេចំនួន ៥រូប។ កម្មវិធីប្រកួតថតវីដេអូរដូវកាលទី១នេះ ត្រូវបានដំណើរការអស់រយៈពេលជាង ២ខែ ដោយបេក្ខជននីមួយតម្រូវឲ្យបង្កើតវីដេអូក្រោមប្រធានបទ «មេគង្គណិតផ្តល់សេវាអ៊ីនធឺណិតល្អ»។
ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យប្អូនៗ ដែលមានចំណាប់អារម្មណ៍ផ្នែកថតវីដេអូ អាចបញ្ចេញស្នាដៃ និងសមត្ថភាពរបស់ពួកគេទាំងការសម្តែង ថត និងកាត់ត វីដេអូ។ ក្រោយធ្វើការបោះឆ្នោតពីមហាជន និងការដាក់ពិន្ទុយ៉ាងសុក្រិតពីគណកម្មាការរបស់មេគង្គណិត យើងបានរកឃើញអ្នកឈ្នះដូចខាងក្រោម៖
Top 1 – Siv Channak (ឈ្នះ Canon Powershot SX420 IS)
Top 2 – Ray Channudam (ឈ្នះគូប៉ុង Faceline 2 សន្លឹក)
Top 3 – Lim HorHout (ឈ្នះគូប៉ុង Faceline 2 សន្លឹក)
Top 4 – Thy is Me (ឈ្នះគូប៉ុង Faceline 2 សន្លឹក)
Top 5 – Poch SethYa (ឈ្នះគូប៉ុង Faceline 2 សន្លឹក)
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមេគង្គណិតក៏មានរង្វាន់លើកទឹកចិត្តដល់បេក្ខជនបីរូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេពីគណកម្មាការមេគង្គណិតផងដែរ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចចូលរួមការប្រកួតថតវីដេអូរដូវកាលទី២ ដែលមានរង្វាន់ Laptop Dell សម្រាប់ Top 1 ផងដែរ។
អំពីក្រុមហ៊ុន Mekongnet ISP
សូមជម្រាបជូនផងដែរថា MekongNet គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុខ គេ នៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) គុណភាពខ្ពស់ និងមានផ្ដល់សេវាពេញលេញ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) និងជាមជ្ឈមណ្ឌលដោះដូរទិន្នន័យអ៊ីនធឺណិត (IDX) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាផងដែរ៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖