CamNews

តារា 

ទម្លាយរូបថតគូស្នេហ៍នាយចយ ស្អាតគ្មានទាស់ ញញឹមក៏ស្រស់ទៀត!

ព័ត៌មានកំសាន្ត ៖ កាលថ្មីៗនេះនាយចយ ត្រូវបានគេទម្លាយរូបថតជាមួយសង្សារយ៉ាងស្រស់ស្អាតធ្វើអោយ មនុស្សជាច្រើន កើតចិត្តច្រណែន ស្ទើរគ្រប់គ្នា ហើយបើនិយាយពីសម្រស់សង្សារ នាយចយ វិញស្អាតមិនបាច់និយាយឡើយ តែទាស់ត្រង់ថា នេះគ្រាន់តែជាសង្សារក្នុងសាច់រឿងតែប៉ុណ្ណោះ ។

គួរបញ្ជាក់ឲ្យដឹងថា ផលិតកម្មបាដិហារ្យបានរៀបរាប់ថា ឃើញសង្សារគាត់ជាស្រីស្អាតយ៉ាងនេះ នាយចយនិយាយថា គាត់សប្បាយចិត្តខ្លាំងណាស់ទោះត្រឹមតែជាសង្សារក្នុងរឿងដែលមានចំណងឃើញថា "លង់ស្នេហ៌អ្នកគ្រូ" ព្រោះជាលើកទីមួយហើយដែលបានសម្តែងជាមួយតួស្រីស្អាតយ៉ាងនេះ ហើយគាត់ចង់អោយរឿងនេះក្លាយជាការពិតផងដែរ តែតួស្រីវិញគ្មានពាក្យនិយាយឡើយតបតវិញឡើយ នេះហើយគួររឿងដ៏សែនសោកស្តាយរបស់នាយ ចយ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Mr joy