(ក្រុងរ៉ូម)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Graziano Pelle ត្រូវបានគ្រូបង្វឹកបណ្តេញពីក្រុមជម្រើសជាតិអ៊ីតាលីឲ្យត្រឡប់មកផ្ទះវិញម្សិលមិញនេះ ដោយសារតែកីឡាករដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូលរបស់ចិនមួយនេះ បដិសេធមិនចាប់ដៃជាមួយគ្រូបង្វឹក នៅពេលត្រូវប្តូរចេញកាលពីប្រកួតស្មើ ១-១ ទល់នឹងអេស្ប៉ាញក្នុងវគ្គជម្រុះ World Cup 2018។
យ៉ាងណាក៏ដោយ អតីតកីឡាកររបស់ក្លឹប Southampton ខាងលើនេះ នឹងអវត្តមាននៅពេលដែលក្រុមជម្រើសជាតិអ៊ីតាលី ជួបប្រកួតទល់នឹងម្ចាស់ផ្ទះម៉ាសាដេនី នារាត្រីថ្ងៃស្អែកក្នុងវគ្គ World Cup 2018 ប្រចាំពូល G ជាបន្តក្នុងតំបន់ទ្វីបអឺរ៉ុប។
សូមទស្សនាវិដេអូមានដូចខាងក្រោម ដើម្បីឲ្យកាន់តែជាក់ច្បាស់៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង