ថៃ ៖ Sky The Face 4 ថ្មីៗនេះបានលេចធ្លាយព័ត៌មានស្នេហាជាមួយនិងតារាសម្តែងលោក Mark Prin បានធ្វើឲ្យហ្វេន MK ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង រហូតដល់ថ្នាក់ចូលខមមិនពាក្យមិនសមរម្យដល់រូបនាងទៀតផង ។
យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា Sky The Face 4 មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែខ្លួនទើបតែចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈ បែរជាលេចលឺព័ត៌មានទាក់ទងជាមួយមនុស្សបែបនេះ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
Sky The Face 4 បានថ្លែងថា "ខ្ញុំចង់និយាយថា វាមិនមែនជាការពិតទេដែលខ្ញុំទាក់ទងជាមួយនិង Mark prin ។ ហើយខ្ញុំពិតជាមិនដឹងថា អ្នកណាជាអ្នកសរសេរខមមិនស្នេហានោះទេ ប៉ុន្តែពីមានព័ត៌មាននោះលេចចេញមក មានមនុស្សជាច្រើនរិះគន់ខ្ញុំ ហើយអ្នកខ្លះទៀតក៏ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ជាពិសេសគឺហ្វេន MK" ។
ខ្ញុំបានពិភាក្សារឿងនេះជាមួយនិងចេះដឹងមួយចំនួន ពួកគាត់បានប្រាប់ខ្ញុំកុំអោយចាប់អារម្មណ៍ជាមួយនិងព័ត៌មាននេះ ព្រោះវាទាំងអស់គ្នានឹងបំភ្លេចវាក្នុងពេលឆាប់ៗនេះ។ នៅពេលដែលខ្ញុំបានជួប បង Mark និងបង Kim ខ្ញុំនឹងរាក់ទាក់គាត់ដោយនិយាយសួស្តីទៅកាន់គាត់ ព្រោះពួកគាត់គឺជាសិស្សច្បងរបស់ខ្ញុំ ។ ហើយខ្ញុំពិតជាចង់ប្រាប់គាត់ហ្វេន MK (អ្នកគាំទ្ររបស់គូស្នេហ៍ល្បីឈ្មោះគឺលោក Mark និង Kim) ថា ព័ត៌មានដែលខ្ញុំមានស្នេហាជាមួយនិងបង Mark មិនមែនជាការពិតទេ ហើយវាពិតជាមិនអាចទៅរួចទេ ព្រោះខ្ញុំមិនដែលបានជួបគាត់នោះទេ ក្រោយពីការងាររបស់ពួកយើងត្រូវបានបញ្ចប់ ។ Sky The Face 4 បញ្ជាក់ ៕
ប្រភព ៖ thaistarnews