CamNews

តារា 

ជីដូនមួយខ្លាជាគ្នាឥលូវហើយ! Mark Prin លេងដល់ថ្នាក់នឹងមិនខ្លាចចែ Kimberly ក្តៅស្លឹកត្រចៀកទេអី?

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃសាច់រឿងដែលតារាសម្តែងថៃ នាង Kimberly ដើរតួសុទ្ធតែជាតួស្រីកាចឆ្នាស់​ ប៉ុន្តែគួរឲ្យស្រលាញ់ខ្លាំងណាស់ ដូច្នេះហើយក៏មិនបានដឹងច្បាស់ដែរថា អត្តចរិកពិតប្រាកដរបស់តារាស្រីរូបនេះយ៉ាងណាដែរ យើងគ្រាន់តែដឹងថា ម្ទេសណាដែលមិនចេះហិល ដូចជាមនុស្សស្រីដែលមិនចេះប្រច័ណ្ឌនៅពេលដែលមនុស្សប្រុសដែលយើងស្រលាញ់ទៅជិតដិតនឹងអ្នកផ្សេងដែលមិនមែនជាយើង ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមីនា លោក Mark prin បានរៀបចំកម្មវិធីពិសេសមួយដែលមានឈ្មោះថា "Sevenstepsนับ7withmarkprin" ដើម្បីជួបជុំក្រុមអ្នកគាំទ្ររបស់លោកផ្ទាល់ ។ នៅក្នុងផងដែរ តារាសម្តែងរូបសង្ហា លោក Mark prin ក៏បានបង្កការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយ ដោយលើកយកចម្រៀងមួយបទដែលមានចំណងជើងថា "I'm happy to be with you" ។ 

អ្វីដែលកាន់តែពិសេសជាមួយនេះទៅទៀត នៅក្នុងការជួបជុំមិត្តៗអ្នកគាំទ្ររបស់មិត្តប្រុសនាង Kimberly ក៏មានកម្មវិធី រាំ ច្រៀង និងលេងហ្គេមផ្សេងៗដើម្បីឲ្យកម្មវិធីកាន់តែមានភាពអ៊ូអរ ។ ហើយអ្វីដែលប្រធានបទយើងចង់លើកឡើងគឺ នៅក្នុងកម្មវិធីពិសេសមួយនេះ យើងសង្កេតឃើញថា លោក Mark prin ហាក់អោបជាមួយនិងក្រុមអ្នកគាំទ្រស្រីៗរបស់លោកយ៉ាងជិតដិតខ្លាំងណាស់ ដូច្នេះហើយ Fans បារម្ភថា នាង Kimberly អាចនឹងកើតមានចិត្តប្រច័ណ្ឌបាន ប៉ុន្តែសង្ឃឹមថាមិនដូចការគិតទៅចុះ ព្រោះអីគ្រាន់តែជាក្តីស្រលាញ់រវាងក្រុមអ្នកគាំទ្រនិងតារាសំណព្វចិត្តរបស់ខ្លួនតែប៉ុណ្ណោះ ៕











 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mark prin Kimberly