ការបោះឆ្នោតដ៏ធំរបស់អាមេរិក ដែលមានបក្ខប្រជែងពីរគឺ បក្សសាធារណៈរដ្ឋរបស់លោកត្រាំ និងបក្សប្រជាធិបតេយ្យរបស់លោក Biden បានធ្វើឱ្យកើតនូវរឿងរ៉ាវ ៨ យ៉ាងខាងក្រោមនេះ ៖
១. បេក្ខជនមកពីគណៈបក្សប្រជាធិបតេយ្យ លោក Joe Biden ទទួលបានស្លឹកឆ្នោតជាប់កំណត់ត្រា ៧១.៥ លានសន្លឹក ហើយលោកនិយាយថា លោកនឹងឈ្នះសម្លេងឆ្នោតតាមបណ្ដារដ្ឋ ដែលគ្រប់គ្រាន់នឹងធ្វើឱ្យលោកក្លាយជាប្រធានាធិបតី ប៉ុន្ដែលទ្ធផលសរុប នៅមិនទាន់បានប្រមូលនៅឡើយ ។
២. លោក Biden បាននិយាយ នៅក្នុងសុន្ទរកថាខ្លីមួយ នៅមុនពេលបង្ហាញថា លោកឈ្នះនៅក្នុងរដ្ឋ Michigan ថា នៅពេល ដែលការរាប់សន្លឹកឆ្នោត ត្រូវបានបញ្ចប់ យើងនឹងក្លាយជាអ្នកឈ្នះ ។
៣. លទ្ធផលចុងក្រោយ នឹងធ្វើឱ្យភ្ញាក់ផ្អើលមិនខាន នៅក្នុងបណ្ដារដ្ឋប្រកួតប្រជែង ដែលមិនទាន់ប្រកាសដូចជារដ្ឋ៖ Arizona, Georgia, Wisconsin and Pennsylvania ។
៤. មកទល់នឹងពេលនេះ លោកត្រាំ ប៉ាន់ប្រមាណថា លោកនឹងឈ្នះចំនួន ២៣ រដ្ឋរួមមានដូចជា Texas, Ohio and Florida ដែលនេះគឺជាការទស្សន៍ទាយការស្ទង់មតិដ៏ល្អបំផុត ។
៥. ប្រធានាធិបតីរូបនេះ បានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត តែពុំមានភស្ដុតាងបញ្ជាក់អះអាងនោះទេ ។
៦. យុទ្ធនាការរបស់លោកត្រាំ ប្ដឹងទាមទារតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋចំនួន ៤ គឺ Pennsylvania, Wisconsin, Georgia និងរដ្ឋ Michigan ។
៧. យុទ្ធនាការរបស់លោក Biden បានហៅសេចក្ដីថ្លែងការណ៍របស់ត្រាំថា “មានលក្ខណៈគួរឱ្យអស់សំណើច” ស្របពេលអ្នកតវ៉ា ទាមទារឱ្យការរាប់សន្លឹកឆ្នោត ត្រូវអនុញ្ញាតឱ្យបន្ដ ។
៨. ចំនួនអ្នកមកបោះឆ្នោត ត្រូវបានប៉ាន់ប្រមាណថា មានចំនួនខ្ពស់បំផុត នៅក្នុងរយៈពេល ១២០ ឆ្នាំមកនេះ ដែលមានចំនួនរហូតដល់ ៦៦.៩% ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC