យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប៉ូលីសថៃ បានឆ្មក់ចូលផ្ទះជួលមួយកន្លែង ដែលនៅជិតព្រំប្រទល់នៃប្រទេសកម្ពុជា ដោយមានការសង្ស័យទាក់ទងនឹងការទូរស័ព្ទជំរិតទារប្រាក់ ប៉ុន្តែប៉ូលីសបានរកឃើញ clickfarm កាន់កាប់ដោយជនជាតិចិន 3 រូបទៅវិញ។
Wang Dong, Niu Bang និង Ni Wenjin បានប្រាប់ឲ្យដឹងថាពួកគេបានរៀបចំផ្ទះនេះ ជាមួយនឹងទូរស័ពុ្ទ iPhones 5S, 5C និង 4S រាប់រយគ្រឿង ហើយតភ្ជាប់ជាមួយនឹងកុំព្យូទ័រ។ បុរសទាំងបីរូបខាងលើនេះ បាននិយាយថា មានក្រុមហ៊ុនចិនមួយបានឲ្យទូរស័ព្ទពួកគេជាច្រើន និង 150,000 baht ក្នុងមួយខែ (ប្រមាណ US$ 4,403) ដើម្បីធ្វើការបង្កើត boost engagement ក្លែងក្លាយនៅលើ WeChat សម្រាប់ការលក់ផលិតផលអនឡាញនៅក្នុងប្រទេសចិន។
ក្រោយមកប៉ូលីសបានរឹបអូសបាននូវ ទូរស័ពុ្ទ iPhones 474 គ្រឿង ស៊ីមកាតមិនទាន់ប្រើប្រាស់ចំនួន 347,200 កុំព្យូទ័រ 10 គ្រឿង និងសម្ភារៈអេឡិចត្រូនិចផ្សេងទៀត។
ជនជាតិចិនទាំងបីនេះ ត្រូវបានឃាត់ខ្លួនក្នុងករណីជាច្រើនដូចជា ការស្នាក់នៅខុសច្បាប់ ការធ្វើការដោយគ្មានលិខិតអនុញ្ញាត ប្រើស៊ីមកាតដែលមិនបានចុះឈ្មោះ និងការរត់ពន្ធខុសច្បាប់។
គួរបញ្ជាក់ផងដែរថា ការធ្វើការដោយគ្មានលិខិតអនុញ្ញាតនៅក្នុងប្រទេសថៃ នឹងត្រូវផ្តន្ទាទោសជាប់ពន្ធធនាគារ ៥ឆ្នាំ ឬពិន័យជាទឹកប្រាក់ពី 2,000 ទៅ 100,000 baht ឬទោសទាំងពីរ។
ស្របពេលនេះដែល ប៉ូលីសថៃកំពុងស្វែងរក ថាតើអ្នកណាអាចគេចពន្ធនាំចូលទូរស័ព្ទជាច្រើនចូលក្នុងប្រទេសថៃ ហើយអាចប្រើប្រាស់ស៊ីមកាតដែលមិនបានចុះឈ្មោះជាច្រើន៕
ប្រែសម្រួល ៖ High
ប្រភព៖ Bangkok Post