CamNews

តារា 

សុះ ម៉ាច សោក​ស្តាយ​​នូវ​ទង្វើ​​បុគ្គល​ម្នាក់ យក​រូប​ថត​លោក យឹម ថេង កាត់​ត​ភ្ជាប់​ជា​មួយ​រឿង​នយោបាយ..

(ភ្នំពេញ)៖ ប្រធានសមាគមន៍សិល្បករខ្មែរ ដែលទើបតែទទួលបានកាដូរ នូវរថយន្តថ្មីសន្លាងមួយគ្រឿង ពីអតីតភរិយា និងកូនស្រីច្បងសំណព្វចិត្ត លោក សុះ ម៉ាច បានសម្តែងការសោកស្តាយជាខ្លាំង​ ខណៈដែលមានម្ចាស់ Account Facebook ម្នាក់ បានយករូបថតរបស់តារាចម្រៀង ទស្ស​វត្សរ៍ឆ្នាំ៨០លោក យឹម ថេង ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាល ​នៅ​មន្ទីរពេ​ទ្យរុស្ស៊ី ទៅកាត់តភ្ជាប់ជាមួយរឿងនយោបាយ ហើយធ្វើការជេរប្រមាថថ្នាក់ដឹកនាំ។

លោក សុះ ម៉ាច បានចេញការប្រកាសជា សាធារណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន កាលពី១ម៉ោងមុននេះថា «បើអ្នកមិនបានជួយអ្វីដល់រូបគាត់ម្នាក់នេះទេ សូមកុំយករូបភាព របស់គាត់ទៅកាត់តភ្ជាប់ទៅនឹង រឿងនយោបាយ ហើយជេរប្រមាថថ្នាក់ដឹកនាំ ឲ្យសោះ( ស្ថិតក្នុងជំហរកណ្តាល) »។

ប្រធានសមាគមន៍សិល្បករខ្មែរលោក សុះ ម៉ាច បានបញ្ជាក់ជំហថា «ក្នុងនាមខ្ញុំជាប្រធានសមា​គមសិល្បករខ្មែរ ខ្ញុំមានការសោកស្តាយណាស់ ហើយក៏មិនគាំទ្រដាច់ខាត ដែលម្ចាស់ account ម្នាក់បានយករូបភាព ដែលគាត់ទទួលថវិការពីខ្ញុំបាទ​នេះ ទៅកាត់តជេរប្រមាថប្រមុខ ថ្នាក់ដឹក​នាំ​អាចនឹងធ្វើឲ្យមានការយល់ច្រឡំ បើទោះបីជាកន្លងមក មានសិល្បករ-សិល្បការិនីខ្លះ គា ត់សម្តែងការគាំទ្រ គណបក្សនយោបាយ ដែលជាសិទ្ធិរបស់ពួកគាត់ ក្នុងការបញ្ចញមតិ ក្នុងនោះពួកគាត់ខ្លះ ត្រូវគេជេរប្រមាថកាតទានរួចហើយ។ ហេតុអីអ្នកសិល្បៈដ៏កម្សត់ម្នាក់នេះ អ្នកធ្វើបាបគាត់ដោយទាំងរូបគាត់ផ្ទាល់ មិនដឹងអីសោះនោះ​? »។

លោក សុះ ម៉ាច បានបន្ថែមថា «ខ្ញុំមិនខ្វល់ថា អ្នកប្រកាន់និន្នាការនយោបាយ គណបក្សណានោះទេ ហើយក៏រឹតតែមិនខ្វល់ថា អ្នកជានរណាដែរ ប៉ុន្តែខ្ញុំសូមមេត្តាតែម៉្យាង សូមកុំយកអ្នកសិ​ល្បៈទៅភ្ជាប់ទៅរឿង ន​យោបាយជេរប្រមាថ អ្នកដទៃ ក្នុងន័យ ដើម្បីបំពេញបំណងក្នុងចិត្ត និងសិទ្ធិបញ្ចេញមតិបស់អ្នកឲ្យសោះ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់សមាគមសិល្បៈ នៅក្នុងអាណត្តិ ដែលខ្ញុំកំពុងដឹកនាំ។ ម៉្យាងវិញទៀតវាធ្វើឲ្យប៉ះដល់កិត្តិយសរូបខ្ញុំផងដែរ ។ សង្ឃឹមថា លោកយល់នូវសំដីរបស់ខ្ញុំ ហើយលុបចេញជាបន្ទាន់រូបភាពនោះ។ ខ្ញុំមិនបង្ហាញរូបភាព ដែលកាត់តនោះទេ តែខ្ញុំក៏បានរក្សាទុកហើយ ក្នុងករណីណាមួយនោះ អាចនឹងមានដ​ល់ផ្លូវច្បាប់ផងដែរ..!»៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី