(បរទេស)៖ លោក Ken Chu (ស៊ីមិន)តួសម្តែងប្រុសហុងកុងដែលលោកអ្នកធ្លាប់ស្គាល់ថា ជាតួអង្គម្នាក់ក្នុងក្រុម F4 ពេលនេះបានចេញមុខប្រកាសថា លោកជិតដល់ថ្ងៃរៀបការជាមួយមិត្តស្រីឈ្មោះ Vivien Han Wenwen នៅក្នុងឆ្នាំ២០១៦ នេះដែរហើយ ។
លោក Chu ពេលនេះមានអាយុ៣៧ឆ្នាំហើយ គ្រាដែលមិត្តស្រីរបស់គេមានអាយុ៣៣ឆ្នាំ ធ្វើឲ្យទស្សនិកជនដែលជាអ្នកគាំទ្រតារាប្រុសដ៏ស្រស់សង្ហារូបនេះ ពិតជាចង់ដឹងថា តើគេមានបំណងទៅក្រេបទឹកឃ្មុំឯណានោះ ។
ប្រភពព័ត៌មានក្រៅផ្លូវការមួយលើកឡើងថា អ្នកទាំងពីរបាននាំគ្នាថតរូបក្នុងព្រលានយន្តហោះនៅទីក្រុងបាងកកដែល គេគិតថា Chu អាចនឹងនាំអនាគតភរិយាទៅក្រេបទឹកឃ្មុំនៅទីនោះ ក្រោយពីរៀបការរួច ប៉ុន្តែអ្នកទាំងពីរនឹងចុះសំបុត្រអាពាហ៍ពិពាហ៍នៅប្រទេសចិនហើយ Chu នឹងទៅស្រុក កំណើតរបស់នាង Han នៅទីក្រុង Dalian ក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ពាក្យស្នើសុំរៀបការ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី