CamNews

តារា 

កញ្ញា ធី សុវណ្ណថា អំពាវនាវឲ្យជួយទិញ លៀសហាលនាងផង

ព័ត៌មានកំសាន្ត ៖ មួយរយៈក្រោយមកនេះ នៅក្នុងគណនីអុិនស្រ្តាក្រាមផ្ទាល់ កញ្ញា ធី សុវណ្ណថា តែងតែបង្ហោះរូបថតរបស់ខ្លួនជាមួយនិងសារ អំពាវនាវឲ្យជួយទិញ លៀសហាលនាងផង ហើយក៏បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតចូលខមមិន អស់សំណើចស្ទើរគ្រប់ៗគ្នា ព្រោះគិតថាអ្នកលក់អីក៏ស្អាតយ៉ាងនេះ ហើយជាលក្ខណៈប្លែកទៀតផង ។​ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយចុះ ចំពោះការលើកឡើងខាងនេះ និងរូបថតអបជាមួយលក់លៀសហាល របស់ កញ្ញា ធី សុវណ្ណថា គ្រាន់តែបង្ហោះទុកគ្រាន់បំបាត់អផ្សុកនិងកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ ។ នៅចាំអីទៀត ទៅទស្សនាសម្រស់អ្នកលក់លៀសហាល ស្អាតដូចជាគេដែរ ឬ ទេ ។ ចុះមិត្តៗយុវវ័យទាំងអស់គ្នាគិតយ៉ាងម៉េចដែរថា អ្នកនយោបាយវ័យក្មេងរូបនេះតុបតែងខ្លួនចឹងទៅស្អាតដូចជាគេថាដែរ ឬ អត់ សូមម្នាក់មួយម៉ាត់មក ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG

 


Tags: Thy sovantha