CamNews

តារា 

ស្នេហាថ្មីរបស់ GDragon ជាមួយនិង តារាម៉ូដែលនេះពិតជាផ្អែមល្អែម មិនធម្មតាមែន (ប្រជុំរូបភាព)

ព័ត៌មានកំសាន្ត ៖ G-Dragon ពី BIGBANG កំពុងតែស្ថិតនៅក្រោមការសង្ស័យបន្ទាប់ពីបានលឺ ដំណឹងថា គាត់កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងតារាសម្តែង និងថែមទាំងជាតារាម៉ូដែលជនជាតិជប៉ុន​ដែលមានឈ្មោះថា​ Komatsu Nana ។ 

នៅថ្ងៃទី ១៧ខែឧសភា តារាស្រីជនជាតិជប៉ុនរូបនេះ បានណាត់ជួប G-Dragon ជាសាធារណៈ នៅឯភោជនីយដ្ឋាន luxury ដែលមានទីតាំងនៅ ទីក្រុង​ Tokyo ប្រទេសជប៉ុន ​។ មានអ្នកកាសែតបានប្រាប់ដំណឹងឲ្យដឹងថា G-Dragon និង​ Komatsu Nana បានឃើញពួកគេនៅក្នុង ភោជនីយដ្ឋាននោះ ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយនិង មិត្តភ័ក្ររបស់ពួកគេ រយៈពេលដល់ទៅ ៣ ម៉ោងឯណោះ​​ ។

G-Dragon និង​ Komatsu Nana បានជួបគ្នាដំបូងដោយសារតែនៅទីក្រុងសេអ៊ូល , South Korea, ដែលពួកគេត្រូវបានគេជ្រើសរើស​ ដោយការថតឲ្យទស្សនាវដ្តី​ MArch ។ 

ព័ត៌មានលំអិតបន្ថែមទៀតរវាងទំនាក់ទំនងស្នេហារបស់ G-Dragon និង​ Komatsu Nana នឹងត្រូវបានបង្ហាញជាផ្លូវការនៅលើ Women’s Weekly នៅថ្ងៃទី ៣១ ខែឧសភា នេះ​ ៕ 







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ koreaboo


Tags: GDragon korea Seoul South korea Kpop Komatsu Nana