CamNews

តារា 

ហ្វីហ្វី ចូលសិល្បៈភ្លាម.! មានប្រុសទ្រព្យស្តុកធានា ចិញ្ចឹមភ្លែត.!

ភ្នំពេញ៖  បន្ទាប់ពីលេចមុខ នៅក្នុងខារ៉ាអូខេ បទចម្រៀង និងនៅលើកញ្ចក់ទូរទស្សន៍ មិន
ទាន់បានប៉ុន្មានផង តារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កញ្ញា ហ្វីហ្វី ត្រូវបានមហាជន
និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការសម្តែង នៅក្នុងផលិតកម្ម សាន់ដេ
តាមរយៈបទ " ស្នេហា Boom Boom , Boom Boom" ដែលច្រៀង ដោយលោក អ៊ីណូ។

កញ្ញា ហ្វីហ្វី បានបោះជំហាន ចូលប្រឡូក ក្នុងសិល្បៈទើបតែ បានរយៈពេល ជិតមួយឆ្នាំ តែ
ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនាង មានឱកាស សម្តែងខារ៉ាអូខេ បទចម្រៀងនៅ ក្នុងផលិត
កម្មធំភ្លាម បានធ្វើឲ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង ទទួលបានការគាំទ្រខ្លាំង គួរ
សម នេះក៏ព្រោះតែនាង សម្រស់ស្រស់សោភា និងមានសមត្ថភាព ដ៏ប៉ិនប្រសព្វ ក្នុងការ
សម្តែង ខារ៉ាអូខេ ផងដែរ ។

ដោយឡែក ទើបតែបោះជំហានចូល ក្នុងពិភពសិល្បៈ មិនទាន់បានយូរឆ្នាំផង ស្រីស្រស់ដើម
ទ្រូងសិចស៊ី កញ្ញា ហ្វីហ្វី ស្រាប់តែមានកន្លង់ៗ ហើរឆ្វែលចុះឆ្វែល ឡើងជាច្រើន តាមសុំស្នេហ៍ ។
មិនតែប៉ុណ្ណោះ ក៏មានកន្លង់មួយចំនួន ស្ម័គ្រចិត្ត ធានាចិញ្ចឹមនាងឲ្យ រស់នៅក្នុងទ្រនំខ្ពស់ មិន
ចាំបាច់ធ្វើការ ពិបាកហូរញើស ទៀងផង ។

ជំនួបសម្ភាសន៍ ជាគេហទំព័រ LookingTODAY នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ តារាសម្តែង
សម្បូរមន្តស្នេហ៍ កញ្ញា ហ្វីហ្វី បាននិយាយដោយ មិនលាក់លៀមថា នាងពិតជាមាន ប្រុសៗ
តាមស្រឡាញ់ និងសុំស្នេហ៍ច្រើនពិតមែន ។ ក្នុងនោះ ក៏មានប្រុសៗវ័យក្មេង និងវ័យជំណាស់
ផងដែរ បានសារភាពត្រង់ៗថា ស្រឡាញ់នាង ។

ហ្វីហ្វី បានបន្តថា "ប្រុសៗដែលមកស្រឡាញ់ខ្ញុំនោះ មានច្រើនណាស់បង...! ខ្លះគាត់ជាអ្នក
ជំនួញ ខ្លះជាម្ចាស់ខារ៉ាអូខេ និងខ្លះទៀត គាត់ជាមន្ត្រីរាជការ មានពាក់ផ្កាយលើស្មាផង...។
ក្នុងចំណោមពួកគាត់ ក៏មានអ្នកធានាចិញ្ចឹមខ្ញុំ មិនឲ្យខ្ញុំពិបាក តែខ្ញុំបានបដិសេធ..!"។

បុប្ផាក្រពុំ មកពីទឹកដីខេត្តកណ្តាល រូបនេះ បានឲ្យដឹងយ៉ាងមុតមាំទៀតថា "ខ្ញុំមិនចង់បានប្តី
របស់គេ ឬទ្រព្យរបស់គេ ដោយមិនមានការប្រឹងប្រែង ដោយខ្លួនឯង នោះទេ ព្រោះខ្ញុំគិតថា
ខ្ញុំមិនចាំបាច់ត្រូវការអ្នកណាចិញ្ចឹមទេ ព្រោះខ្ញុំមានដៃមានជើងដូចនារីៗផ្សេងៗហើយខ្ញុំក៏
អាចរកលុយ ចិញ្ចឹមខ្លួនឯង ដោយគ្មានអ្នកចិញ្ចឹម..!"។

គួរបញ្ជាក់ថា ចាប់តាំងពីកញ្ញា ហ្វីហ្វី ចូលក្នុងសិល្បៈ នាងធ្លាប់បានសម្តែង ខារ៉ាអូខេបានចំនួន
១០បទ ក្នុងនោះមាននៅក្នុង ផលិតកម្មសាន់ដេ ,ផលិតកម្ម Diamond Music និងផលិតកម្ម សេវេន
ជាដើម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺនៅពេលខាងមុខនេះ តារាសម្តែង
ហ្វីហ្វី និងបង្ហាញវត្តមាន ជាពិធីការិនី ក្នុងកម្មវិធីមួយនៅស្ថានីយទូរទស្សន៍អប្សរា តែនាងមិនទាន់
បង្ហើបប្រាប់ ពីកម្មវិធីនោះនៅឡើយទេ ដោយនាងទុកឲ្យ មានការភ្ញាក់ផ្អើល ពីសំណាក់ មហាជន
និងមិត្តៗយុវវ័យដែលស្គាល់ និងគាំទ្រនាង៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment fifi