(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ្យក្រោយពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណងនិងអូរទេះនៅច្រកទ្វាព្រំដែលប៉ោយប៉ែតពីសំណាក់អតីតតារាសម្តែងនិងកីឡាករធ្លាប់មានឈ្មោះល្បីលោក ជៀស ស្រួច ហើយត្រូវបានភរិយាតារាសម្តែងនាង សាត រស្មី លែងលះក្រោយរៀបការបានរយៈពេលប្រមាណ១ខែកាលពី១២ឆ្នាំមុននោះពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍CTNអ្នកនាង យុគ ចិន្តា កាលពីម្សិលមិញបាននាំយកថិការចំនួន២៨០ដុល្លារនិង២១ម៉ឺនរៀលឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់នៅជាមួយលោក អេ ភូថង ។
តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបាននិយាយថា ថ្ងៃនេះនាងខ្ញុំបាននាំយកថវិការដែលបានមកពីសប្បុរជនទាំងអស់មកឧបត្ថម្ភជួយដល់អតីតកីឡាករលោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡានិងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះបន្ទាប់ពីរៀបការប្រពន្ធហើយក៏ត្រូវបែកបាក់គ្នាទៅវិញ។
ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹងតាមរយៈបណ្តាញសារព័ត៌មានចុះផ្សាយអំពីជីវិតកំសត់របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករសំណង់និងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះនាងក៏កើតក្តីអាណិតអាសូរបានអំពាវនាវស្វែងរកថវិកាបានចំនួន២៨០ដុល្លារនិង២១ម៉ឺនពីសប្បុរជននឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះយកមកជួយដល់កីឡាករលោក ជៀស ស្រួច ដើម្បីជួយសម្រួលការលំបាក។
ខណៈពេលដែលលោក ជៀស ស្រួច បានទទួលអំណោយជាថវិការពីអ្នកនាង យុគ ចិន្តា កាលពីថ្ងៃទី២៦ កក្កដា នេះដែរលោកក៏បានលើកម្រៀមដៃ១០សំពោះថ្លែងអំណរគុណដល់សប្បុរជនម្ចាស់ថវិកាព្រមទាំងអ្នកនាង យុគ្គ ចិន្តា ដែលបានយកចិត្តទុកដាក់អាណិតដល់លោកគ្រាដែលធ្លាក់ខ្លួនក្របែបនេះ។ ដើម្បីបានដឹងកាន់តែច្បាស់ជាងនេះសូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី