ព័ត៌មានកំសាន្ត ៖ តើតារាចម្រៀងល្បីឈ្មោះនៅក្នុងវិស័យ គឺលោក Rain ដែលមានឈ្មោះថាពិតប្រាកដថា Jung Ji Hoon ធ្លាប់ចាត់ទុកមិត្តស្រីរបស់គាត់ជាសមាជិកម្នាក់នៅក្នុងគ្រួសាររបស់គាត់ដែរ ឬ ទេ?
ដោយយោងតាមរបាយការណ៍ពីគេហទំព័រពី Koreaboo បានឲ្យដឹងថា គាត់បានប្រកាសយ៉ាងជាក់លាក់ឲ្យដឹង អំពីកាលរីកចម្រើននៅក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅជុំវិញអាសុី ។
កាលពីថ្ងៃទី ៦ ខែមិថុនានេះ លោក Rain បានបញ្ចេញទេព្យកោសល្យនៅក្នុងការប្រគុំតន្រ្តីដើម្បីឲ្យក្រុមអ្នកគាំទ្ររបស់លោក នៅក្នុងទីក្រុង Macau ដែលមានផ្នែកមួយនៃប្រទេសចិន ហើយគាត់ត្រូវបានក្រុមអ្នកគាំទ្រសាកសួរសំណួរដ៍សំខាន់មួយនៅក្នុងជិវិតរបស់គាត់ថា តើអ្វីទៅជារបស់សំខាន់នៅក្នុងឆាកជិវិតរបស់លោក ?
លោក Rain បានឆ្លើយថា អ្វីដែលជាសំខាន់នៅក្នុងឆាកជិវិតរបស់ខ្ញុំនោះគឺ មានបីយ៉ាង ទី១ គឺជាគ្រួសាររបស់ខ្ញុំ ហើយទី ២ គឺជាមិត្តស្រីរបស់ខ្ញុំ និងទី៣ គឺជាប្រធានក្រុមហ៊ុនរបស់ខ្ញុំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop