CamNews

តារា 

តារា​ហូ​លី​វូត​ល្បីៗ​ជា​ច្រើន​ដួង ត្រៀម​ចាក​ចេញ​ពី​អាមេ​រិក ខណៈលោក Trump ឈ្នះ​ឆ្នោត យ៉ាង​ភ្លូក​ទឹក

(អាមេរិក)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលតារាហូលីវូតជាច្រើនរូប បានបញ្ចេ​ញសម្តីថា ពួកគេនឹងចាកចេញពីប្រទេស ប្រសិនបេក្ខភាពប្រធានាធិបតី អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ឆ្នោត។

តារាហូលីវូតប្រមាណ​១៣រូប បានបង្ហាញក្តីស្រឡាញ់ យ៉ាងលើសលលប់ ចំពោះបេក្ខភាពប្រធានា​ធិបតីអាមេរិក វ័យ៦៨ឆ្នាំរូបនេះ ដោយបង្ហាញអារម្មណ៍ថា ពួកគេមិនចង់រស់នៅ អាមេរិកទៀតទេ ប្រសិនបើលោក Donald Trump ឈ្នះឆ្នោត ដោយអ្នកខ្លះនិយាយថា គេនឹងចាកចេញ ទៅរស់នៅប្រទេសកាណាដា។ ចំណែកតារាខ្លះទៀត ចង់ទៅរស់នៅតំបន់ភាគខាងត្បូង។

តារាហូលីវូតទាំង១៣រូបមាន ដូចជា Miley Cyrus, Amy Schumer, Chelsea Handler, Lena Dunham, Jon Stewart, Cher, Whoopi Goldberg, Raven-Symone, Keegan-Michael Key, Ne-Yo, Samuel L. Jackson, Barbra Streisand, Bryan Cranston សុទ្ធតែលើកឡើងថា ខ្លួនមិនចូលចិត្ត Donald Trump ឡើយ នៅពេលដែលបេក្ខភាព ប្រធានាធិបតីអាមេរិករូបនេះ ហាក់បញ្ចេញអាកប្បកិរិយា មិនសមរម្យនា​ពេលកន្លងមក។ 
​តើនឹងមានហេតុការណ៍អ្វីកើតឡើងបន្តទៀត នៅពេលប្រធានាធិបតីអាមេ​រិកថ្មី​ជាប់ឆ្នោត គឺជាលោក Donald Trump ហើយតារាហូលីវូតណាខ្លះទៀត នឹង​ចាកចេញពីអាមេរិក?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Entertainment news