CamNews

តារា 

កើតរឿងហើយ! តារាចម្រៀង​ដ៏ល្បី​របស់​អាមេរិក Beyonce មាន​អាការៈ​ឈឺធ្ងន់​ ខណៈ​កំពុង​ពពោះកូនភ្លោះ

(អាមេរិក)៖ Beyonce ខណៈដែលកំពុងតែពពោះទារកភ្លោះនោះ ពេលនេះនាងមានអាការៈឈឺខ្លាំងហើយ Jay Z ក៏នៅមើលថែភរិយាយ៉ាងយកចិត្តទុកដាក់ និងសង្ឃឹមថា តារាចម្រៀងដ៏ល្បីរូបនេះអាចជាសះស្បើយឡើងវិញ។

ជម្ងឺរបស់ Beyonce ត្រូវបានគ្រូពេទ្យហៅថា Morning sickness ប៉ុន្តែតាមពិតមិនគ្រាន់តែរាល់ព្រឹកទេ គឺនាងតែងមានអាការៈឈឺថ្កាត់សឹងគ្រប់ពេល បណ្តាលឲ្យបាត់បង់តុល្យភាព ហើយក៏កើតរកវិលមុខរៀងរាល់ដង។

ក្រុមគ្រូពេទ្យក៏ដូចជាអ្នកគាំទ្រកំពុងតាមដាន មើលអាការៈតារាចម្រៀងស្រីរូបនេះ ព្រោះនាងកំពុងមានផ្ទៃពោះកូនភ្លោះ ដែលគ្រប់គ្នាបារម្ភខ្លាំងណាស់ ខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ រីឯ Jay Z ក៏នៅមើលថែភរិយាយ៉ាងយកចិត្តទុកដាក់ មិនឲ្យឃ្លាតឡើយ ព្រមទាំងធ្វើទឹកផ្លែឈើឲ្យនាងផឹក ជួយឲ្យអារម្មណ៍ស្រស់ស្រាយទៀតផង តែទោះជាយ៉ាងណាក៏ Beyonce នៅតែមានអារម្មណ៍ថា ឈឺដដែលគ្រាន់តែស្រាលជាងមុន នៅពេលដែលស្វាមីផ្តល់ក្តីស្រឡាញ់បែបនេះ។

Jay Z ជាស្វាមីដែលត្រូវបានមហាជនមើលឃើញថា គេជាបុរសដ៏ល្អម្នាក់ ដែលមើលថែភរិយាពេលឈឺធ្ងន់ ព្រមទាំងម៉ាស្សាឲ្យនាង តែបើក្រឡេកមើលពី  Beyonce វិញ នាងហាក់មិនរីករាយនឹងការមានផ្ទៃពោះកូនភ្លោះទេ នាពេលនេះ ដោយសារស្ទើរមិនអាចទ្រាំនឹងជម្ងឺបាន តែអ្នកគាំទ្រនៅតែសង្ឃឹមថា នាងអាចធូរស្រាលឡើងវិញ៕

beyonce-beauty-and-the-beast-blue-ivy-bump-pics

beyonce-beauty-and-the-beast-blue-ivy-bump-pics-5

beyonce-beauty-and-the-beast-blue-ivy-bump-pics-7

beyonce-beauty-and-the-beast-blue-ivy-bump-pics-8



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Beyonce