CamNews

តារា 

តួឆ្នាស់ដែលធ្វើបាបតួឯកស្រី នាង Noey បង្អួតសាច់ឈាម ក្រោយរៀបការជាមួយនិងស្វាមីសេដ្ឋី

ព័ត៌មានកំសាន្ត ៖ ក្រោយចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាង ៦ ឆ្នាំក្នុងនាមជាសង្សារ តារាថៃតួចិត្តអាក្រក់ និងធ្វើបាបតួឯកស្រីស្ទើរគ្រប់រឿង ព្រោះចង់បានតួប្រុសមកធ្វើជារបស់ខ្លួន នាង Noey chotika ក៏បានសម្រេចចិត្តរៀបការជាមួយគ្នា ។

បន្ទាប់ពីរៀបការបានប្រហែលជាងជិត ១ឆ្នាំ ពេលនេះគេសង្កេតឃើញថា សាច់ឈាមកាន់តែភ្លឺឡើង និងកាន់តែស្រស់ថ្លាខ្លាំងឡើង ក្រោយរៀបការជាមួយនិងស្វាមីសេដ្ឋីដែលជាអ្នកជំនួញធំមួយ នៅក្នុងប្រទេសថៃ ។ 

ការពិតទៅមិនត្រឹមតែមានរូបរាងស្រស់ស្អាតនោះទេ នាង Noey chotika ក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ក្រោយសម្តែងរឿងដ "បុផ្ផាលាក់លម្អង" ហើយក៏នៅតែជាតួដណ្តើមរបស់គេដដែល ប៉ុន្តែជីវិតពិតរបស់តារាស្រីរូបនេះ នាងគឺជានារីម្នាក់ដែលមានសំណាង ព្រោះមានទាំងស្វាមីជាអ្នកយល់ចិត្ត និងមានទ្រព្យសម្បត្តិមហាសាលថែមទៀតផង ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Noey chotika