CamNews

តារា 

ស្រីពៅ មុខ​ឈើ ត្រូវ​មហាជន​រិះ​គ​ន់​ធ្ងន់ៗ ពេល​បញ្ចេញ​សុដន់ ហួស​ហេតុ​ដូច​ស្រាត

(ភ្នំពេញ)៖ តារាកំប្លែងស្រីភេទទីបី នាង ស្រីពៅ មុខឈើ ដែលទើបតែស្ងប់ស្ងាត់ជំលោះ​ជាមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះ បានទទួលរងនូវព្រនង់រិះគន់ធ្ងន់ៗ ចំពោះរឿងដែលនាង បានបញ្ចេញដើមទ្រូងជ្រុលហួសហេតុ ​ជាសាធារណៈ អាចប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ ខណៈដែលបញ្ហានេះ កំពុងតែក្លាយជាប្រធានបទ ក្ដៅគគុករបស់មហាជននៅឡើយ។ ​

​នាង ស្រីពៅ មុខឈើ បានចូលរួមមង្គលការ អ្នកនាង ខៀវ សានសាណា និង លោក សារៃ នៅសណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ខណៈដែលនាងបានដូរខោអាវ ដល់ទៅពីរឈុត ឯណោះ ដែលឈុត​ស្លៀកនីមួយៗ មើលទៅហាក់បញ្ចេញដើមទ្រូងហួសហេតុ មិនសមភ្នែកទាល់តែសោះ ខណៈនរណាៗក៏សំឡឹងមើលនាង មិនដាក់ភ្នែក។

នាង ស្រីពៅ មុខឈើ ពិតជាពូកែ​រកម៉ូដ កាត់ខោអាវគួរឲ្យសរសើរ តែម៉ូដ​របស់នាងសិចស៊ីជ្រុល រហូតមិនអាចទទួលយកបានឡើយ ពិសេសស្ត្រីៗ​មួយចំនួន បានរិះគន់​ថា ទោះបីនាងជាប្រុសកែភេទ តែគួរឲ្យតម្លៃលើភេទ ដែលនាងមកផ្ញើរប្រាណនេះផង​។ ឈុត នាង ស្រីពៅ ស្ទើរតែលេចសុដន់​មកទាំងគោមតែម្ដង ​វារោលរាល រហូតគួរឲ្យចង់ក្អួត សម្រាប់អ្នកដែលដឹងថា នាងជាភេទទីបី ពួកគេមិនបានរើសអើងភេទទេ តែវាលើសពីអ្វី ដែលអាចទទួលយកបាន​។

ទស្សនិកជនជាច្រើន សម្ដែងការមិនពេញ​ចំពោះការស្លៀកពាក់របស់នាង ព្រោះ​ស្លៀកមកដូចស្រាតអ៉ីចឹង ​វា​មិនអាចទទួលបាន។ ប្រិយមិត្តខ្លះបាននិយាយថា «លើសហើយបង អត់ចេះខ្មាស់ក្មេងៗទេអីបង!» អ្នកខ្លះក៏និយាយថា «ឃើញហើយចង់ក្អួត​!»។

ក្នុងសង្គមសិល្បៈ រឿងសិចស៊ី ស្ទើរតែក្លាយជារឿងសាមញ្ញា​ទៅហើយ ព្រោះឥលូវនេះ អ្នកណាក៏សិចស៊ីបានដែរ តែពេលបញ្ចេញលើសព្រំដែនពេក ពិបាកនឹងទទួលយកខ្លាំងណាស់ ព្រោះយើងនៅមានទំនៀមទម្លាប់ និងប្រពៃណី ហើយបើទោះបីជាភេទទី៣ក៏ដោយ ក៏គួរតែមានព្រំដែនក្នុង​ការស្លៀកពាក់ មិនមែនស្លៀកតាមតែ អំពើរចិត្តនោះទេ​។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: sreypov