CamNews

តារា 

Sweet!! តោះទៅទស្សនាមហាសេដ្ឋីវ័យក្មេងម្នាក់ ដែលមិនត្រឹមតែសង្ហា ថែមទាំងស្មោះស្នេហ៍ទៀតផង

ព័ត៌មានកំសាន្ត ៖ មាត់សមុទ្រស្ទើរតែប្រែក្លាយទៅជាទឹកសុីរ៉ូដ៍សែនផ្អែមក្រោយពី គូស្នេហ៍មួយគូគឺ Fun និង DJ Young បានធ្វើដំណើរកំសាន្តរបស់ពួកគេទៅកាន់ទីនោះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺគូស្នេហ៍មួួយគូនេះ អ្វីដែលនៅជាប់នឹងខ្លួនរបស់ពួកគេគឺពោលពេញទៅដោយពេជ្រដែលមានពន្លឺចែងចាំង ដ៍គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍ផ្អែមល្អែមមួយគូនេះបានលុកលុយស្ទើរគ្រប់ប្រទេសជាមួយនឹងគ្នា ហើយមុននិង ពួកគេត្រលប់មកវិញពួកគេបានបង្កើតនូវភាពផ្អែមល្អែមយ៉ាងច្រើនថែមទៀតផង ។ 

ជាងនេះទៅទៀតដំណើរកំសាន្ត ដ៍ផ្អែមល្អែម និងអាហារដ៍សែនឆ្ងាញ់ ដែលត្រូវបានទទួលទានគូស្នេហ៍មួយគូដែលមានរូបសម្រស់ស្រស់ស្អាត ហើយថែមទាំងសុិចសុីនិង បុរសសង្ហាដែលនៅលើខ្លួនគឺពោលពេញទៅដោយពេជ្រយ៉ាងចែងចាំង បានធ្វើឲ្យស្នេហារបស់ពួកគេ កាន់តែមានភាពយូរអង្វែង អ្វីដែលពិសេសនោះគឹ កន្លែងដែលរ៉ូមែនទិច ដែលធ្វើឲ្យស្នេហារបស់អ្នកទាំង ២ គ្មានដែនកំណត់ ៕
















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar