CamNews

សំណើច 

សំណើច ៖ ដុសបង្គន់ដើម្បីបំបាត់កំហឹងពេលត្រូវបងស្រី ជេរ

នៅក្នុងគ្រួសារមួយ មានសមាជិកជាច្រើននាក់ ក្នុងចំណោមនោះមានម្នាក់ជាបងស្រី និង
ម្នាក់ទៀតជាប្អូនស្រី ពួកគេទាំងពីរតែងតែមានទំនាស់នឹងគ្នាស្ទើររាល់ថ្ងៃ។ បងស្រីតែងតែ
ប្រើអំណាច់ជាបង ស្ដីបន្ទោសប្អូនស្រីរាល់លើក៖


-នាងឯងនេះពិតជាចង្រៃខ្លាំងណាស់! អាញ់ស្ដីប្រដៅតាំងតែពីតូចរហូតដល់ពេលនេះ នៅតែ
គ្មានបានការអ្វីទាំងអស់។ បើធ្វើការប៉ុណ្ណឹងមិនបាន ថ្ងៃនេះមិនបាច់ស៊ីបាយទេ!


ជារៀងរាល់ពេល បន្ទាប់ពីត្រូវបានបងស្រីខ្លួនជេរ នាងជាប្អូនតែងរកមធ្យោបាយបំបាត់
កំហឹងរបស់ខ្លួន ក្នុងចំណោមវិធីនោះ ការចូលទៅសំអាតបន្ទប់ទឹក និងបង្គន់គឺជាជម្រើស
មួយដែលនាងតែងធ្វើដោយយកចិត្តទុកដាក់ដើម្បីកាត់បន្ថយភាពក្ដៅក្រហាយក្នុងចិត្ត។


មានថ្ងៃមួយ នៅពេលនារីជាបងមានអារម្មណ៍ល្អ ក៏បានសួរទៅប្អូនស្រី ៖

-ប្អូនស្រី! បងសួរប្អូនមួយសំនួរបានទេ? គឺថា តាំងពីពីតូចមកទល់នឹងពេលនេះ បងតែងតែ
ជេរស្ដីអោយប្អូនឯងស្ទើររាល់ថ្ងៃ បងមិនដែលឃើញប្អូនឯងខឹងនឹងបងសោះ?


ប្អូនស្រីសើច ហើយឆ្លើយតប់ ៖

+គឺថា បន្ទាប់ពីបងឯងជេរ ខ្ញុំក៏ចូលទៅបន្ទប់ទឹក និងដុសសំអាតបង្គន់។
-ដុសសំអាតបង្គន់អាចធ្វើអោយប្អូនឯងបាត់ខឹងនឹងបង?
+ចាស! គឺខ្ញុំយកច្រាសដុសធ្មេញរបស់បងឯងមកដុសបង្គន់!
-ពុទ្ធោ!

ដោយ ៖ សូរីយ៉ា