CamNews

សំណើច 

តែងសេចក្តីពណ៌នាអំពីសត្វឆ្មា

ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់ ទុយ, ពេលត្រឡប់មកផ្ទះវិញកុមារ ទុយ មានទឹកមុខ
ស្រពាប់ស្រពោនហាក់មិនរីករាយសោះ។

ម្តាយមានការភ្ញាក់ផ្អើលជាខ្លាំងរួចក៏សួរកូន ៖

- មានរឿងអីទៅ បានជាមុខកូនដូចជាមានទុក្ខព្រួយខ្លាំងម្ល៉េះ?

ទុយឆ្លើយ ៖

-អ្នកគ្រូបានដាក់លំហាត់តែងសេចក្តីពណ៌នាអំពីសត្វឆ្មាអោយកូនយកមកធ្វើនៅផ្ទះ ហើយ
ស្អែកត្រូវប្រមូលអោយគាត់ !

ម្តាយលឺដូច្នោះក៏តប៖

-ចឹងល្អណាស់កូន ! ព្រោះផ្ទះរបស់យើងមានឆ្មារហូតដល់ពីរឯណោះ

ទុយក៏តបវិញ ៖

-ប៉ុន្តែកូនមិនដឹងថាអ្នកគ្រូអោយខ្ញុំពណ៌នាពីឆ្មាមួយណានោះទេ ចឹងហើយបានជាកូនពិបាក
ចិត្តហ្នឹងណា !

ដោយ ៖ Camnews.com.kh

Tags: funnylaughfun