CamNews

តារា 

ចាំកាលទៀត! Facebook ប្រកាសរកបុគ្គលិករហូតដល់ 3000 នាក់ ព្រោះតែ...

ដំណឹងល្អ ៖ Facebook ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បណ្តាញ​សង្គម​យក្ស ដែល​បង្កើត​ដោយ​ស្ថានិកលោក Mark Zuckerberg បាន​ប្រកាស​រក​បុគ្គលិកចំនួន 3000 នាក់ ដើម្បី​ធ្វើ​ការ​សម្រួល​ ឬ​លុប​ចោល​នូវ​ការ​បង្ហោះ​ទាក់​ទង​នឹង​អំពើ​ហឹង្សា ឬ​ភាព​មិន​សមរម្យជា​ដើម។ លោក Mark Zuckerberg បាន​ឲ្យ​ដឹង​ថា មាន​ការ​កើន​ឡើង​នូវ​ករណី​ហឹង្សា​ ឬការ​កេង​ប្រវ័ញ្ចលើកុមារ​ជា​ច្រើន ដែល​មាន​​​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​ហ្វេសប៊ុក។

កាល​ពី​ដើម​ខែ​នេះ បុរស​ម្នាក់​ពី Cleveland បាន​បាញ់​មនុស្សម្នាក់​ ហើយ​ធ្វើ​ការផ្សាយ​ផ្ទាល់ (live) នៅ​ក្នុង​ហេ្វសប៊ុក​ ហើយ​ប្រមាណ​​ពីរ​ម៉ោងក្រោយ​មក​ ហេ្វសប៊ុក​បាន​ធ្វើ​ការ​បិទ​វីដេអូ​នោះ​ចោល។  ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​ថៃ បុរស​ម្នាក់​បាន​ផ្សាយ​ផ្ទាល់ ពី​ការ​សម្លាប់​កូន​ស្រី​របស់គាត់ និង​ការ​​ធ្វើ​អត្តឃាត ជា​ដើម។



លោក Mark Zuckerberg បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា៖ ​«ពួក​យើង​ត្រូវ​ធ្វើ​ការ​ឲ្យ​លឿន​ជាងនេះ»។

ហេតុនេះ​ហើយ​បាន​ជា ហេ្វសប៊ុក​បាន​រើស​បុគ្គលិក​បន្ថែម​ដើម្បី​ធ្វើ​ការ​សម្រួល​ ឬលុប​ចោល​នូវ​ការ​បង្ហោះ​ខុស​ពី​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​បាន​កំណត់។ បន្ថែម​ពី​នេះ​ហេ្វសប៊ុក​ក៏​បាន​ធ្វើ​ការ​នៅ​លើ​វិធី​មួយចំនូន សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ report នូវ​បង្ហាញ​ធំៗ​បាន​ផង​ដែរ៕




ប្រែ​សម្រួល​៖ High

ប្រភព៖​ BBC


Tags: Mark Zuckerberg