CamNews

តារា 

ការពិតចឹងសោះ!! ក្រោយពីនាង HyunA បង្ហោះរូបកាលនៅពីអាយុ ៨ឆ្នាំ ទើបដឹងថា ក្តីស្រម៉ៃរបស់នាងធំដល់ម្លឹង

ព័ត៌មានកំសាន្ត ៖ ការពិតទៅនាង HyunA គឺជានារីស្រីម្នាក់ដែលចូលចិត្តញុំការ៉េម ហើយគោលបំណងធំរបស់នាងគឺ នាងចង់ក្លាយជាម្ចាស់ក្សត្រីនៃវិស័យ K-pop ថែមទៀតផង ហើយពេលនេះក្តីស្រម៉ៃរបស់នាងក៍បានក្លាយជាការពិតមែន ក្រោយពីមនុស្សជាច្រើននៅប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងៗបានស្គាល់រូបនាង ។ 

កាលពីថ្ងៃទី ១៥ ខែកញ្ញនេះ នាង HyunA បានបង្ហោះរូបថតដ៍គួរឲ្យស្រលាញ់ជាច្រើនសន្លឹក កាលពីនាងនៅតូច នៅលើគណនី Instagram ផ្ទាល់របស់នាង ។​

នៅក្នុងរូបថតរបស់នាង HyunA កាលនៅពីក្មេងមានអាយុប្រហែលជា ៨ ឬ ៩ ឆ្នាំ ។ ហើយនៅក្នុងរូបថតនោះគឺ កែវភ្នែករបស់នាងមានសភាពភ្លឺ ស្នាមញញឹមដ៍ខ្មាស់អៀន ដែលឈរនៅពីមុខកាមេរ៉ា ជាពិសេសគឺរូបថតដែលឈរនៅលើស្ពានមើលទៅស្រស់ស្អាតជាងគេ និងភាពសប្បាយរីករាយជាច្រើនទៀត ។ 

ការពិតទៅក្រោយពីបានឃើញរូបថតដែលនាង HyunA បានបង្ហោះកាលពីពេលថ្មីៗនេះ​ មើលទៅនាងហាក់បីដូចជាមានដុងពីកំណើតនៅក្នុងវិស័យសិល្បៈតែម្តង ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ soompi


Tags: Hyuna Seoul South korea kpop