CamNews

តារា 

គ្រាន់តែទៅដល់ជប៉ុនភ្លាម James Jirayu មិននឹកស្មានថា មានរឿងបែបនេះកើតឡើងសោះ

ព័ត៌មានកំសាន្ត ៖ កំពូលតារាសម្តែងមុខផ្អែម រូបសង្ហា និងមានមន្តស្នេហ៍ខ្លាំង គឺលោក James jirayu​ ទៅដល់ទីណាគឺសម្បូរទៅដោយអ្នកគាំទ្រនៅទីនោះតែម្តង ។ ហើយរឿងដែលធ្វើឲ្យលោក James សប្បាយចិត្តនិងភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ គ្រាន់តែទៅដល់ភ្លាមមាន Fans Fans ជាច្រើននៅឈរទទ្ទឹងរង់ចាំវត្តមានរបស់លោកយ៉ាងច្រើនកុះករ ទាំងខ្លួនលោកក៏នឹកស្មានមិនដល់ថា អ្នកគាំទ្រនៅប្រទេសច្រើនបែបនេះសោះតែម្តង ។ 



ប្រភពដដែលបានបញ្ជាក់ កាលពីថ្ងៃទី​ ២៩ ម្សិលមិញនេះ បានឲ្យដឹងថា តួប្រុសក្នុងរឿង "ហង្សបាក់ស្លាប" នេះបានទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាពហើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ មានអ្នកគាំទ្រស្រីៗជាច្រើន រង់ចាំថតរូបជាមួយនិងកំលោះសង្ហារូបនេះ ដើម្បីទុកជាអនុស្សាវរីយ៍នៅថ្ងៃក្រោយ ។ តោះទៅទស្សនាសកម្មភាពខ្លះៗរបស់តារាថៃរូបនេះ នៅក្នុងប្រទេសជប៉ុនទាំងអស់គ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: James jirayu Bella ranee