ទស្សនិកជន ប្រហែលជាធ្លាប់បានស្គាល់ហើយថា គេហទំព័រទីផ្សារ នៅតាមអ៊ីនធើណេត
ជាគេហទំព័រ ដែលបើកសិទ្ធិអោយអ្នកប្រើប្រាស់ ដាក់ប្រកាសលក់របស់ប្រើប្រាស់ សំភារៈ
ផ្សេងៗនៅគេហទំព័រនោះ ។ ដោយសារតែវាជាទីផ្សារសេរីនៅលើ អ៊ីនធើណេត អ្នកប្រើប្រាស់
បានដាក់លក់ សំលៀកបំពាក់ និងសំភារៈមួយចំនួន ដែលដូចទៅនឹងតារាល្បីៗទាំងនោះ ។
ថ្មីៗនេះ តារាល្បីៗសរុប ៥៩ រូបដែលក្នុងនោះ មានក្រុមចំរៀងនារី Girl Generation បានដាក់
ពាក្យបណ្តឹងទៅតុលាការ ប្តឹងគេហទំព័រធំៗចនួន ៣ ដែលមានដូចជា G Market និង Auction
ដែលមាន E-Bay Korea ជាម្ចាស់ហើយនិង 11st ដែលបើកដោយក្រុមហ៊ុន SK Planet ។
ក្រុមហ៊ុនដែលត្រូវគេប្តឹងទាំងនេះ ជាក្រុមហ៊ុនដែលចុះបញ្ចី ក្រោមស្លាកសញ្ញា ជាទីផ្សារសេរី
នៅលើប្រព័ន្ធអ៊ីនធើណេត ។
ហេតុផល ដែលធ្វើអោយតារាទាំងនេះ ផ្តឹងគេហទំព័រខាងលើ គឺព្រោះតែនៅក្នុងគេហទំព័រទាំង
នេះ មានអ្នកប្រើប្រាស់ជាច្រើន បានដាក់លក់វត្ថុប្រើប្រាស់ ជាពិសេសសំលៀកបំពាក់ ហើយ
ប្រើប្រាស់ឈ្មោះរបស់តារាទាំងនោះ ដាក់មកដូច ៖ អាវចាក់ស្ទីល Girl Generation, ស្បែកជើង
Girl Generation ជាដើមដើម្បីទាក់ទាញការចាប់អារម្មណ៍ ។ តារាៗទាំងនោះនិយាយថា អ្នកប្រើ
ឬគេហទំព័រនោះ មិនគួរយកឈ្មោះពួកគាត់ ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដូចនេះឡើយ ។
ខាងតំណាងក្រុមហ៊ុនទាំងនោះបាននិយាយថា ច្បាប់កំពុងដំណើរការស៊ើបអង្កេត ក្នុងដំណាក់
កាលដំបូងនៅឡើយ ដូចនេះពួកយើង មិនទាន់ដឹងពីលទ្ធផលអំពី រឿងក្តីនេះនៅឡើយទេ ៕
ដោយ ៖ លីលី
ប្រភព ៖ allkpop