ភ្នំពេញ ៖ យោងតាមប្រភពផ្លូវការរបស់សាច់ញាតិ ក្រុមគ្រួសាររបស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីរបស់លោក ខេមរៈ សិរីមន្ត បានទម្លាយឲ្យដឹងអំពីមូលហេតុដែលបណ្តាលឲ្យទទួលមរណភាព ។
តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១ ថ្ងៃត្រង់ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ក្រោយបញ្ចូនទៅព្យាបាលអស់រយៈពេល ២ ខែចុងក្រោយនេះ។ ម្ចាស់បទ "ខឹងប្រច័ណ្ឌព្រោះស្នេហ៍បង" រូបនេះបានស្លាប់ដោយសារតែជម្ងឺសួត និងក្រលៀនយ៉ាងធ្ងន់ធ្ងរ ។
ចំណែកពេលវេលាដែលដឹកសពមកធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកម្ពុជា គឺខាងក្រុមគ្រួសារនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ ។
ជាងចុងក្រោយនេះ ក្រុមការងារ Camnews សូមធ្វើការចែករំលែកទុក្ខដល់ក្រុមគ្រួសារសពផងចុះ ៕