កំសាន្ត ៖ យោងតាមប្រភពសារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា កំពូលតារាសម្តែងល្បីឈ្មោះទាំងពីរដួងគឺលោក James jirayu និងនាង Bella ranee នឹងប៉ះគ្នាជាថ្មីម្តងទៀតក្នុងរឿងភាគថ្មី ។
ប្រភពដដែលបន្តទៀតថា ក្នុងរឿងនេះគឺលោក P’ Off Pongpat ជាផលិតករ ប៉ុន្តែនៅមិនទាន់បង្ហើបឲ្យដឹងនូវចំណងជើងនៅឡើយទេ ហើយសូមទទ្ទឹងរង់ចាំរហូតដល់ថ្ងៃក្រុងពាលីតែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា តារាថៃទាំងពីរដួងនេះគឺ លោក James jirayu និងនាង Bella ranee មិនមែនជាលើកទីមួយទេ ដែលពួកគេបានសម្តែងជាគូស្នេហ៍ជាមួយគ្នា ហើយក៏ទទួលការគាំទ្រខ្លាំងមែនទែនពី Fans ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily