ថៃ ៖ នាង Mint Chalida ត្រូវបានគេប្រទះឃើញថា ទៅនិយាយជាមួយនិងនាង Kimmy Kimberly ដោយសេចក្តីស្រលាញ់ នៅក្នុងកម្មវិធី "Love Is In The Charity Concert " នាពេលកន្លងទៅ បន្ទាប់ពីឈប់និយាយរកគ្នា តាំងពីមានរឿងជាមួយនិងលោក Mark Prin ដែលជាមិត្តប្រុសរបស់ Kimberly កាលពីរយៈពេល ៣ ឆ្នាំមុន ។
នៅក្នុងនោះផងដែរ នាង Mint Chalida បានសារភាពថា នាងមិនមានបញ្ហា ឬ ជម្លោះជាមួយនិង Kimmy Kimberly នោះទេ កាលពីពេល ៣ ឆ្នាំមុន ។ ផ្ទុយទៅវិញនាងតែងតែស្រលាញ់ ហើយក៏មិនដែលខឹងនឹង Kimmy Kimberly នោះដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews