CamNews

តារា 

ចូលសម្តែងច្រើនឆ្នាំហើយ ប៉ុន្តែកំលោះសង្ហាទាំង ៥ ដួងនេះ ទើបមានឈ្មោះល្បី!!

ថៃ ៖ ទម្រាំមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈតារាគ្រប់រូបត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរ ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនម្តងបន្តិចៗដើម្បីមហាជនបានស្គាល់ ។ 

ជាក់ស្តែងយើងសង្កេតឃើញថា មានតារាល្បីចំនួន ៥ ដួងនេះ ចូលសម្តែងច្រើនឆ្នាំហើយ ប៉ុន្តែពួកគាត់ទើបមានឈ្មោះល្បីមួយរយៈពេលចុងក្រោយនេះទេ ៖ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. លោក Dj Push គាត់បានចូលប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេល ៥ ឆ្នាំហើយ ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់ឈ្មោះរបស់លោកនោះទេ ។ ស្រាប់តែថ្មីៗនេះ Push Puttichai បានក្លាយជាតារាល្បីបន្ទាប់ពីសម្តែងរឿងនៅក្នុងស្ថានីយ៍ទូរទស្សន៍ ONE 31 channel ។ 

២. លោក Punjan Prama គាត់គឺជាអតីតក្រុម Nice 2 Meet U ហើយនៅពេលដែលលោកគឺជាតារាចម្រៀង មានមនុស្សភាគច្រើនមិនសូវជាចងចាំឈ្មោះរបស់លោកទេ ។ ក្រោយមកទៀត ក្រុមក៏ត្រូវបានបែកបាក់​ ទើបគាត់សម្រេចប្រលូកក្នុងការសម្តែងវិញ ។ តារាថៃរូបនេះត្រូវបានគេស្គាល់កាន់តែច្រើនឡើង ក្រោយពីសម្តែងក្នុងរឿងស៊េរី TV drama Cupids The Series – Kammathep Ork Suek ។

៣. លោក Oat Pramote មិនក្រោម ១០ ទេដែលតារាថៃរូបនេះប្រលូកក្នុងវិស័យសិល្បៈ ប៉ុន្តែគាត់បែរជាល្បីឈ្មោះខ្លាំង ក្រោយពីចូលរួមក្នុងកម្មវិធី Paloy’s Diary ។ 

៤. លោក Peck Palitchoke គឺជា​តារាចម្រៀងម្នាក់ដែលមិនសូវមានឈ្មោះបទសម្លេងប៉ុន្មានទេ ប៉ុន្តែគាត់ចាប់ផ្តើមល្បីឈ្មោះ ព្រោះកម្មវិធី The Mask Singer Season 1 ។ 

៥. លោក Pope Thanawat មុនពេលសម្តែងរឿង "បុព្វេសន្និវាស" ត្រូវបានគេស្គាល់តិចតួចបំផុត ប៉ុន្តែក្រោយពីរឿងនេះមក​ ពេលនេះលោកប្រែក្លាយជាកំលោះសង្ហា និងតារាក្នុងដួងចិត្តរបស់មហាជន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee