កូរ៉េ ៖ លោក Minho សមាជិកក្រុមតារាចម្រៀង SHINee ត្រូវបានបញ្ចូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីរងរបួសត្រង់មុខខណៈពេលកំពុងតែថតខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា Jangsari 9.15 ។
យោងទៅតាមភ្នាក់ងាររបស់គាត់បានឲ្យដឹងថា តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសនៅក្នុងឈុតពិសេសមួយនៅក្នុងរឿង ដែលជាឈុតហោះហើរ ។ ហើយឈុតនោះត្រូវបានគេដឹងថាថតនៅ Yeongduk ។
ប្រភពដដែលបានបន្តទៀតថា តារាចម្រៀងកូរ៉េរូបនេះនឹងត្រលប់មកកន្លែងថតជាថ្មីម្តងទៀត បន្ទាប់ពីមុខរបួសបានជាសះស្បើយ ១០០ ភាគរយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo