CamNews

តារា 

ស្ងាត់ៗចេញមុខម្តង!! កីឡាករជម្រើសជាតិបង្អួតស្នេហាផ្អែមល្អែមអស់ទាស់

ព័ត៌មានកំសាន្ត​ ៖ កីឡាករបាល់ទាត់ជនជម្រើសជាតិម្នាក់ ដែលគាត់គឺជាជនជាតិថៃ លោក Chanathip និងមិត្តស្រីដ៏គួរឲ្យស្រលាញ់របស់គាត់ ដែលជាតារាសម្តែងម្នាក់គឺនាង Ramey scholar ដែលអ្នកទាំង ២ ត្រូវបានមហាជនដឹងថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា តារាសម្តែងស្រី Ramey scholar បានទៅលើកទឹកចិត្តឲ្យសង្សាររបស់ខ្លួនគឺ កីឡាករបាល់ទាត់ជនជាតិថៃ Chanathip នៅក្នុងការប្រកួតវគ្គជម្រើសជាតិ កាលពីប៉ុន្មានខែមុននេះ ហើយថែមទាំងបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីក្តីស្រលាញ់ និងភាពផ្អែមល្អែមរបស់ពួកគេ រហូតធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍មិនច្រណែន មិនបានឡើយ ។ 

ថ្វីត្បិតតែស្នេហារបស់ លោក Chanathip និងនាង Ramey scholar ធ្លាប់មានការលាក់បាំងភ្នែកក្រុមអ្នកគាំទ្រ ដោយសារតែការភ័យខ្លាចជាមួយនឹងពាក្យចចាមអារាមអាក្រក់ៗ​ ទើបធ្វើឲ្យអ្នកទាំង ២ ខ្លាចជាមួយនិងការប្រកាសឲ្យមហាជនបានដឹងអំពីទំនាក់ទំនងស្នេហាមួយនេះ ប៉ុន្តែក្រោយពី Fan បានដឹងហើយអ្វីៗក៏ស្រាប់តែប្រសើរឡើងហួសស្មានព្រោះថា ប្តូរពីការរិះគន់ទៅវិញការសរសើរវិញ ។

បើចង់ដឹងថា ស្នេហាកីឡាករបាល់ទាត់ជម្រើសម្នាក់នេះ និងសង្សាររូបសម្រស់របស់គាត់ ផ្អែមល្អែមជាមួយគ្នាប៉ុណ្ណោះ តោះទៅទស្សនារូបថតទាំងនោះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook