CamNews

តារា 

មិនធម្មតា!! កីឡាករបាល់ទាត់រូបសង្ហា លួចមានសង្សារអាយុច្រើនជាងដល់ទៅ ១៣ ឆ្នាំ

ព័ត៌មានកំសាន្ត​ ៖ កីឡាករបាល់ទាត់ជនជាតិថៃ J. Chanathip បានបង្ហោះរូបនៅលើគណនី Instagram ជាលក្ខណៈឯកជនជាមួយនិងតារាសម្តែងស្រី Ramey scholar ថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា តារាសម្តែងស្រី Ramey scholar បានទៅលើកទឹកចិត្តឲ្យសង្សាររបស់ខ្លួនគឺ កីឡាករបាល់ទាត់ជនជាតិថៃ J. Chanathip នៅក្នុងការប្រកួតវគ្គជម្រើសជាតិ ។ 



កីឡាករបាល់ទាត់ជនជាតិថៃ J. Chanathip បាននិយាយថា ការពិតទៅខ្ញុំនិងមិត្តស្រីរបស់ខ្ញុំ បានស្គាល់គ្នាអស់រយៈពេលយូរណាស់មកហើយ ប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់បានដឹងនោះទេ ដោយសារតែខ្ញុំមិនចង់ក្លាយជាចំណីរបស់អ្នកកាសែតទេ ខ្ញុំចង់ពង្រឹងការងារនៅក្នុងវិស័យបាល់ទាត់របស់ខ្ញុំឲ្យកាន់តែមានភាពរឹងមាំ កាលណាដែលបានលេចលឺ ព័ត៌មានអ្វីមិនល្អនោះនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថា  អ្នកទាំងអស់គ្នានឹងយល់ ។ ប៉ុន្តែពេលនេះខ្ញុំសម្រេចចិត្តថា នឹងមិនលាក់បាំងអ្នកទាំងអស់គ្នាទៀតនោះទេ ហើយក៍អរគុណសម្រាប់ការគាំទ្រ របស់អ្នកទាំងអស់គ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Ramey scholar ​មិនត្រឹមតែជាតារាសម្តែងនោះទេ នាងថែមទាំងជា អ្នករាំថែមទៀតផង នាងមានអាយុ ៣៥ ឆ្នាំ និងមិត្តប្រុសរបស់នាងគឺកីឡាករ J. Chanathip ដែលទើបតែមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគូស្នេហ៍មួយគូនេះពិតជាសាកសមជាមួយនិងគ្នាខ្លាំងណាស់ ​៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook