CamNews

តារា 

កីឡាករបាត់ទាត់ម្នាក់ ត្រូវស្រីស្អាតបង្កការភ្ញាក់ផ្អើលជាទីបំផុត ក្នុងថ្ងៃពិសេស

តារាថៃ ៖ កីឡាករបាល់ទាត់រូបសង្ហា លោក Jay Chanathip ត្រូវបានមិត្តស្រីរូបស្រស់របស់លោក គឺនាង ​Ramey scholar និងក្រុមគ្រួសាររបស់ខ្លួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ថ្ងៃពិសេសរបស់លោក ។ 

កាលពីថ្ងៃទី ១២ ខែខែតុលានេះ​ គឺជាថ្ងៃខួបកំណើតរបស់កីឡាការដ៏ឆ្នើមម្នាក់ប្រទេសថៃ គឺលោក Chanathip ។ កាលពីល្ងាចថ្ងៃទី ១២ ខែតុលា កាលពីប៉ុន្មានថ្ងៃមុននេះ លោក Chanathip បាននិយាយថា ខ្លួនលោកផ្ទាល់ក៏នឹកស្មានមិនដល់ដែរថា ខ្លួនពិតជាត្រូវបានមនុស្សជាទីស្រលាញ់បង្កការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយនេះ ហើយក៏ជាអនុស្សាវរីយ៍មួយដែលគ្មានថ្ងៃបំភ្លេចបាននេះឡើយ ។ 

នៅក្នុងវីដេអូមួយចំនួនដែលបានបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់លោក Chanathip ហាក់បីដូចជា លោកនិងគូស្នេហ៍ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ធ្វើឲ្យ Fans ជាច្រើនចូល Comment ពាក្យច្រណែនស្ទើរគ្រប់ៗគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា មិត្តស្រីរបស់កីឡាករឆ្នើមរូបនេះ គឺជាតារាសម្តែងផង តារាម៉ូដែល និងជាអ្នករាំថែមទៀតផង ប៉ុន្តែនាងមានអាយុច្រើនជាងលោកដល់ទៅ ១៣ ឆ្នាំឯណោះ ៕

-ចុចអាន​ ៖ គយគន់សម្រស់ស្តេចថៃ កាលនៅក្មេងថាសង្ហាប៉ុនណា








อย่างดีด 😄

A video posted by Team Chanathip (@teamchanathip) onOct 12, 2016 at 9:28am PDT


ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook