ភ្នំពេញ៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៣នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានសម្រុក
នាំគ្នាធ្វើដំណើរកម្សាន្ត នៅតាមបណ្តាខេត្តមួយ ចំនួន ដែលសំបូរទៅដោយតំបន់ទេសចរណ៍ ដើម្បី
លំហែកាយ ក្នុងពេលឈប់សម្រាក។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌
មាន ដើមអម្ពិល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ថា ភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្ត មកខេត្តរបស់
លោក យ៉ាងច្រើនកកកុញ ចាប់តាំងពីថ្ងៃទី៣០មកម្ល៉េះ ភាគច្រើនពួកគេទៅលំហែកាយនៅ ទឹកជ្រោះ
ប៊ូស្រា និងក្រុងសែនមនោរម្យជាដើម ដែលនៅទីនោះសម្បូរ ទៅដោយរមណីយដ្ឋាននានា ដែលមាន
ការទាក់ទាញអារម្មណ៍ជាខ្លាំង។
លោកបន្តថា បើទោះបីជាឱកាសបុណ្យឆ្លងឆ្នាំ បានចូលមកដល់ក៏ដោយ ប៉ុន្តែតម្លៃមុខទំនិញ និងម្ហូប
អាហារមិនមានតម្លៃថ្លៃនោះទេ គឺតម្លៃរបស់វា ប្រហាក់ប្រហែល ទៅនឹងថ្ងៃធម្មតាដែរ ពុំមានអ្វីប្រែប្រួល
គួរឲ្យកត់សម្គាល់ទេ។
លោកបញ្ជាក់ថា “ភ្ញៀវបានធ្វើដំណើរមកជាបណ្តើរៗហើយ ជាពិសេសនៅតាមរមណីយដ្ឋានមួយ
ចំនួនហើយចំពោះបន្ទប់ស្នាក់នៅវិញ មានអ្នកខ្លះ បានកក់ទុក ខ្លះៗហើយ”។
ដោយឡែក នៅខេត្តព្រះសីហនុឯណេះវិញ គឺទាំងភ្ញៀវជាតិ និងអន្តរជាតិបានធ្វើដំណើរទៅកម្សាន្ត
នៅខេត្តមួយនេះ យ៉ាងច្រើនណែនណាប់ ក្នុងឱកាសដ៏សំខាន់នេះ ហើយអ្វីដែលអស្ចារ្យនោះ ពេល
រាត្រីវេលាម៉ោង១២យប់ ដែលឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ នឹងមានការប្រារព្ធ ពិធីឆ្លងឆ្នាំ នៅ
តាមតំបន់ឆ្នេរដោយមានការបាញ់កាំជ្រួច ដើម្បីជាការអបអរផងដែរ។
ចំណែកឯខេត្តសៀមរាប ប្រជាពលរដ្ឋខ្មែរនៅតាមខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ បានធ្វើដំណើរ
ទៅខេត្តនេះ ជាច្រើនជាពិសេសទៅទស្សនាទីក្រុង ប្រវត្តិសាស្រ្តអង្គរសៀមរាបទាំង ជាតិ-អន្តរជាតិ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចន្តា បានថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ថាសម្រាប់
ថ្ងៃបុណ្យ ចូលឆ្នាំសកល និងការឆ្លងឆ្នាំ២០១២ ចូលឆ្នាំ ២០១៣នេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់
នៅក្នុងខេត្តកែប ត្រូវបានភ្ញៀវទេសចរ ជាតិ-អន្តរជាតិ កក់ទុកទាំងអស់។
លោក សោម ចន្តា បានឲ្យដឹងបន្តថា ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់ បានមកកក់បន្ទប់ នៅ
បឹងកាឡូក្នុង ខេត្តកែបជាង១.០០០បន្ទប់ សម្រាប់ពួកគេស្នាក់នៅ លំហែកាយក្នុងអំឡុងពេលឆ្លងឆ្នាំ
ចាស់ចូលឆ្នាំថ្មី ជាពិសេសកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ
បរិស្ថាន យ៉ាងល្អមិនឲ្យមានបញ្ហាអ្វី កើតមានឡើងឡើយក្នុង ឱកាសអបអរសាទរឆ្លងឆ្នាំសកលនេះ៕
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប
ភ្ញៀវទេសចរមកកម្សាន្តនៅក្រុងព្រះសីហនុ
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកែប
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានក្បាលឆាយ
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានបូកគោ
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលរតនគិរី
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល