CamNews

កីឡា 

បេសកកម្មបានសម្រេចសម្រាប់ Man United និង Chelsea ខណ: Villa បន្តលេង នៅ Premier League

MANCHESTER៖ ក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea បានដណ្តើមកៅអីទៅលេងក្នុងក្របខណ្ឌ Champions League ជាមួយនឹងការឈ្នះ នៅថ្ងៃចុងក្រោយនៃរដូវកាលនៃក្របខណ្ឌ Premier League ខណៈដែល Watford និង Bournemouth ត្រូវបានកាត់ចេញ រួមជាមួយក្លឹបបាតតារាង Norwich City ។



បាល់ប៉េណាល់ទីពី Bruno Fernandes និង​​គ្រាប់បាល់ចុងម៉ោង របស់កីឡាករ Jesse Lingard បានជួយឱ្យក្រុម Man United ទទួលជ័យជម្នះ ២-០ នៅលើទឹកដី Leicester City ដែលបានខកខានក្នុងការប្រកួតក្របខណ្ឌ Champions League ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ តែមានសិទ្ធិលេង ក្នុងការប្រកួត Europa League ។

វាជាការប្រកួតមួយដ៏ជក់ចិត្ត រវាងក្រុមបិសាចក្រហម ទល់នឹងក្រុម Leicester ។  ហើយ​ ក្រុម Manchester United បានបង្ហាញពីទម្រង់លេងដ៏ល្អ ដោយមិនស្គាល់ចាញ់សោះក្នុង ១៤ ប្រកួតនៃក្របខណ្ឌ Premier League ហើយជាមួយនឹងបេសកកម្មរបស់ពួកគេ ក្នុងការដណ្តើមយកចំណាត់ថ្នាក់ ក្នុងក្របខណ្ឌ Champions League ផងដែរ ។

 ខណ:ក្រុមតោខៀវ Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers ក្នុងលទ្ធផល ២-០ ដោយសារគ្រាប់បាល់របស់កីឡាករ Mason Mount និង Olivier Giroud ។

ក្រុម Aston Villa បានរួចផុតពីការកាត់ចោល ដោយសារលទ្ធផលស្មើ ១-១ នៅឯក្រុម West Ham United ដែលបាន ធ្វើឲ្យ ពួកគេមាន ៣៥ ពិន្ទុ ដែលច្រើនជាងមួយពិន្ទុគឺ Bournemouth ដែលបានកាត់ចោល បើទោះបីជាឈ្នះ ៣-១ នៅលើទឹកដីក្រុម Everton ក្តី ហើយ Watford បានចាញ់ក្រុម Arsenal ៣-២ កាលពីយប់មិញ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖  Channel News ASIA …