CamNews

កំសាន្ត 

តារាចម្រៀងជប៉ុន ព្រលែងសុដន់ ឱ្យក្មេងប្រុសបិទបាំង​ ត្រូវសាធារណជនរិះគន់ ថារំលោភសិទ្ធិកុមារ

ដើម្បីបិទបាំងសុដន់របស់ខ្លួននៅចំពោះមុខកាមេរ៉ា កំពូលតារារបស់ជប៉ុន នាង Tomomi Kasai
បានអនុញ្ញាតឱ្យក្មេងប្រុសម្នាក់ យកដៃមកគ្របលើពីលើដើមទ្រូវរបស់នាង ទង្វើនេះ បានបង្ក
ឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាង់ទស្សនិកជន។
ទំព័រ Oricon  របស់ ជ៉ុន កាលពីម្សិលមិញ   បានចុះផ្សាយពីរឿង តារាចម្រៀង   និងបង្ហាញម៉ូដ
កើតឆ្នាំ ១៩៩១ គឺនាង Tomomi Kasai  ដែលបានធ្វើឱ្យមានប្រតិកម្មខាងលើ។   នៅក្នុងកម្រង
រូបថតសិចស៊ីរបស់នាង ដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ មានរូបថតមួយសន្លឹកបង្ហាញ
កាយវិការដ៏មិនគួរឱ្យកើតឡើងមួយ   ដោយស្រីស្អាតរូបនេះអាក្រាតល្វែងលើ និងឱ្យក្មេងប្រុស
ម្នាក់ឈរពីក្រោយ និងយកដៃមកបិទសុដន់របស់នាង។

សាធារណជនជប៉ុន មានការមិនសប្បាយចិត្ត ហើយអ្នកខ្លះក៏បានរិះគន់យ៉ាងចាស់ដៃ ដោយថ្លែង

ថា នេះជាអំពើខ្វះការពិចារណារបស់តារាស្រីវ័យ ២២ឆ្នាំរូបនេះ។ ជាងនេះ ក៏មានអ្នកខ្លះរិះគន់ថា
សកម្មភាពរបស់នាង គឺជាការរលោភសិទ្ធិកុមារ។

សូមបញ្ជាក់ថា Tomomi Kasai គឺជាសមាជិកម្នាក់របស់ក្រុមចម្រៀង   AKB48 ដ៏ល្បីឈ្មោះនៅ
ជប៉ុន។ ក្រុមនេះ មានសមាជិកពេញសិទ្ធិចំនួន ៦៤នាក់ នឹងត្រូវបានចែកជា ៤ក្រុមតូចៗ   គឺក្រុម
A, K, B និង ៤ (Tomomi Kasai ស្ថិតនៅក្នុងក្រុម B)។ AKB48 ក៏ធ្លាប់ត្រូវបាន Guinnes   ទទួល
ស្គាល់ថាជាក្រុមដែលមានសមាជិកច្រើនបំផុតក្នុងលោក កាលពីឆ្នាំ ២០១០។

គួររំលឹកដែរថា នៅមុនពេលការបញ្ចេញរូបថតខាងលើ Tomomi Kasai ធ្លាប់បានប្រកាសថា នឹង
ចាកចេញពីក្រុម AKB48 ។ ដូច្នេះ ការដែលនាងបញ្ចេញរូបថតដែលគួរឱ្យរិះគន់ខាងលើ គឺជាការ
បង្កភាពភ្ញាក់ផ្អើល ដើម្បីបានឈ្មោះកាន់តែល្បីល្បាញទៀតតែប៉ុណ្ណោះ។



​​​​      Tomomi Kasai ព្រលែងដើមទ្រូង ឱ្យក្មេងប្រុសបិទបាំង


      សមាជិករបស់ក្រុម AKB48 ​ដែលមាន ៦៤នាក់

 

ដោយ ៖ សីហា
ប្រភព ៖ Oricon


Tags: ជប៉ុន តារា Tomomi Kasai AKB48