(អាមេរិក)៖ Brad Pitt ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងការត្រឡប់ ចូលពិភពតារា ហូលីវូតជាថ្មីនៅក្នុងព្រឹត្តិការណ៍កម្មវិធី សប្បុរសធម៌ Malibu កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅនេះដែលមហាជនសម្លឹង ឃើញពីស្នាមញញឹម និងសំណើចរបស់លោកឡើងវិញហើយបន្ទាប់ពីជួបរឿងលែងលះដ៏ស្មុគស្មាញមួយរយៈមកជាមួយអតីតភរិយា។
ទោះបីជាកំពុងជួបរឿងមិនល្អ ក្នុងជីវិតគ្រួសារយ៉ាង ណាក៏ដោយ ប៉ុន្តែ Brad Pitt តារាវ័យ៥៣ឆ្នាំរូបនេះក៏នៅ តែទទួលបានប្រជា ខនសឺតដែលជាការ ប្រគំតន្ត្រីសប្បុរសធម៌នៅ Malibu នោះ Brad Pitt ត្រូវបានគេមើលឃើញថាលោកអាចញញឹម និងសើចចេញហើយបន្ទាប់ពី និយាយគ្នាលេងជាមួយ Sting, David Spade, Chris Cornell និង Zach Galifianakis ដែលគ្រប់គ្នាយល់ថា តារាប្រុសរូបនេះហាក់មានពេលវេលាល្អឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈធំមក។
Brad Pitt បានបង្ហាញមហាជននូវទឹកចិត្ត របស់ខ្លួនដែលបានចូលរួមសម្តែងក្នុងកម្មវិធីប្រគំតន្ត្រី សប្បុរសធម៌របស់ មូលនិធិស្រាវជ្រាវសុខាភិបាល EB ហើយលោកពិតជារីករាយណាស់ដែលបានទទួលក្តីស្រឡាញ់ពីមិត្តភក្តិជាច្រើន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង