កំសាន្ត ៖ ជាការពិតណាស់ កុងត្រារវាងតារាសម្តែងថៃជើងចាស់នាង Aum Patcharapa និងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ត្រូវបានផុតកំណត់ប្រហែលជាជាង ៤ ឆ្នាំកន្លងទៅហើយ ប៉ុន្តែអ្នកចាត់បានធ្វើការស្នើរសុំឲ្យ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ ធ្វើជា Presenter ជំនួសវិញ ហើយតំណែងនេះ ទទួលបានតម្លៃខ្លួនខ្ពស់មែនទែន សម្រាប់នាង ។
ក្នុងនាមជា Presenter នាង Aum Patcharapa មិនអាចទៅសម្តែងឲ្យស្ថានីយ៍ទូរទស្សន៍ផ្សេងឡើយ នាងបានត្រឹមតែចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍ណាមួយ ឬ ភាពយន្តខ្នាតធំ ដែលប្រើរយៈពេលថតខ្លីប៉ុណ្ណោះ ។
ចំពោះរឿងភាគបែបដ្រាម៉ា តួស្រីក្នុងរឿង "Praao" យល់ស្របសម្តែងត្រឹមតែមួយរឿងទេ ក្នុងរយៈពេលមួយឆ្នាំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook