(កាណាដា)៖តារាសម្តែងស្រីកាណាដា ដែលមានដើមកំណើត ជាជនជាតិ តៃវ៉ាន់ Christine Kuo បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល មែនទែនបន្ទាប់ពីនាង ចំណាយពេលទិវាបុណ្យ នៃក្តីស្រលាញ់កាល ពីថ្ងៃទី១៣កុម្ភៈកន្លងទៅនេះ ជាមួយមិត្តភក្តិស្រីៗ ដែលសុទ្ធតែជាអ្នកនៅលីវដូចគ្នា ដោយអញ្ជើញពួកគេ មកកាន់ហាងបង្អែមរបស់ខ្លួន ដើម្បីបរិភោគបង្អែមដ៏ឆ្ងាញ់ និងមានពេលវេលាជជែកគ្នាលេង ផ្តល់ភាពស្រឡាញ់ រវាងមិត្តទៅវិញទៅមក ។ ចំណែកថ្ងៃទី១៤ កុម្ភៈ នាងក៏អញ្ជើញមិត្តភក្តិប្រុសៗ មកទីនេះផងដែរ។
ក្រៅពីបើកអាជីវកម្មហាងបង្អែម ទទួលបានជោគជ័យហើយនោះ នាងChristine Kuo នៅមានគម្រោង បើកជាភ្នាក់ងារទទួលសេវា រៀបអាពាហ៍ពិពាហ៍ផងដែរ ដោយនាងមានគំនិតចង់ច្នៃប្រឌិត ម៉ូតសម្លៀកបំពាក់ ឈុតកូនកំលោះក្រមុំ ដ៏ស្រស់ស្អាតសម្រាប់គម្រោង របស់ខ្លួនទៀតផង។
តារាសម្តែងស្រីកូនកាត់រូបនេះ គឺជាអតីតនិស្សិត នៅសាកលវិទ្យាល័យ Calgary ក្នុងប្រទេសកាណាដា ហើយនាងរំឭកថា កាលនៅរៀននាងបានទទួលផ្កា និងសូកូឡាច្រើនណាស់ ពីមិត្តរួមថ្នាក់ហើយវាជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី