CamNews

តារា 

សំ ប៉ូលីដា រក្សា​ជំហ​ថា ប្តី​មិន​បាន​ប្រើ​អំពើ​ហិង្សា​ដាក់ខ្លួន ខណៈ​វីដេអូ​បក​អា​ក្រាត​ទង្វើ

(ភ្នំពេញ)៖ ស្របពេលដែលដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់តារាសម្តែង អ្នកនាង សំ ប៉ូលីដា ដែល​សា​មីខ្លួន​អះអាងថា ជាឧបទ្ទវហេតុរអិលជើងដួល ដោយចៃដន្យ គ្រាកំពុងចាប់​ទឹកក​កប​ម្រើ​ភ្ញៀ​វនៅហាងមួយកន្លែង ម្តុំតាខ្មៅនោះ បានកកើតមានរឿងជាច្រើន ​បែកធ្លាយចេញមក​ ដោយ​មា​​នទស្សនិកជនជាច្រើន បានដាក់ការសង្ស័យថា របួសស្មាមរបស់នាង អាចកើតឡើង​ ដោយកា​រ​ប្រើ​អំពើហិងក្សា ពីសំណាក់ប្តីរបស់នាង ដែលជាមន្ត្រីយោធា​ពាក់ស័ក្ដិ៤កន្លះ។

ជាការឆ្លើយតបតារាស្រី អ្នកនាង សំ ប៉ូលីដា បានថ្លែងប្រាប់បណ្តាញសាព័ត៌មាន ក្នុង​ស្រុកមួយចំនួនថា រឿ​ង​នៃគ្រោះថ្នាក់បាក់ជើង និងមានស្នាមជាំលើផ្ទៃមុខនេះ មិនមែនបណ្តាលមកពីការប្រើអំពើ​ហិង្សា ពីសំណាក់ប្តីឡើយ ពោលវា​គឺជារឿងចៃដន្យ ហើយគួបផ្សំ និងជំងឺទឹកនោមផ្អែមរបស់នាងផង ទើបនៅពេលដួលបណ្តាលឲ្យផ្ទៃមុខឡើងជាំ ខ្លាំងបែបនេះ។ ប៉ុន្តែទន្ទឹមគ្នានឹងកើតមានរឿងនេះដែរ ស្រាប់តែធ្លាយវីដេអូ ដែល សំ ប៉ូលីដា ធ្លាប់បាននិយាយរៀបរាប់ ពីការប្រើអំ​ពើរហឹ​ង្សា ពីសំណាក់ប្តីតាំងពីដើម រហូតនាងឆ្លងទន្លេកូនបាន២ខែប៉ុណ្ណោះ។

ដើម្បីបានដឹងជ្រាបច្បាស់ សូមទស្សនិកជនទស្សនាឃ្លីវីដេអូ នៃការបែកធ្លាយរៀបរាប់អំពីការប្រើអំពើហិង្សា របស់លោក ស្វាយ ស៊ីសុថា ហៅ ខ្យា មកលើតារាស្រី អ្នកនាង សំ ប៉ូលីដា ខាងក្រោមនេះ ទាំងអស់គ្នា៖​


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង