ព័ត៌មានកំសាន្ត ៖ ផលិតកម្ម YG Entertainment នឹងចេញសេចក្តីប្រកាស សេចក្តីថ្លែងការណ៍ផ្លូវការ ពាក់ព័ន្ធនឹងពាក់ចចាមអារ៉ាម កាលពីពេលថ្មីៗនេះ ដែលថា ក្រុម 2NE1 រំសាយក្រុម។
ពាក្យចចាមអាមកាលពី ពេលថ្មីៗនេះ Minzy ដែលជាសមាជិកក្រុម 2NE1 ដែលទើបតែបានចាកចេញ និងមានពាក្យចចាមអាមថា ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានឈ្មោះល្បីល្បាយនៅក្នុងវិស័យ kpop នេះកំពុងតែប្រកាសរំសាយក្រុមរបស់ខ្លួន បានធ្វើឲ្យក្រុមអ្នកគាំទ្រ និងប្រជាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះរឿងនេះ ។
នៅក្នុងការឆ្លើយតប ទៅនឹងពាក្យចចាមអារ៉ាម ដែលបានចោទប្រកាន់ទាំងនេះ ផលិតកម្ម YG Entertainment បានប្រកាសថា ពួកគេ នឹងចេញផ្សាយ សេចក្តីថ្លែងការណ៍ ជាផ្លូវការរបស់ខ្លួន នៅពេលក្រោយ នៅថ្ងៃទី ៥ ខែមេសា ។
មានក្រុមអ្នកគាំទ្រ និង សាធារណជនជាច្រើន ពួកគេហាក់បីដូចជា មានការព្រួយបារម្ភ តែពួកគេ នឹងមិនបង្ហាញពី អ្វីនោះទេ រហូតទាល់តែអ្វីរឿងនោះ ជារឿងដែលពិតប្រាកដ និង ជាក់លាក់ ។ ពាក្យចចាមអារ៉ាម ក៍បានបន្តមានឡើងប៉ុន្តែ Minzy បានបន្តប្រាប់ ក្រុមអ្នកគាំទ្រថា ស្ងប់ចិត្ត សិនទៅ ពាក់ព័ន្ធទៅ នឹងបានប្រកាសតាមរយៈគេហទំព័រ SNS ថា នាង គឺនៅតែជាសមាជិកមួយរូប នៃ ក្រុម 2NE1 ។
ជាការពិតណាស់ដោយសារតែ ការមមាញឹកនៃរបស់ពួកគេ បានធ្វើឲ្យមានពាក្យចចាមអារាមកើតឡើង ប៉ុន្តែរឿងទាំងអស់នេះ ការពិតទៅក្រុមតារាចម្រៀងនេះ កំពុងតែ ផ្តោតសំខាន់លើសកម្មភាពនីមួយៗ រៀងៗខ្លួន ដូចជា CL កំពុងរៀបចំការប្រកបមុខរបប ជាលើកដំបូងរបស់នាងនៅ សហរដ្ឋអាមេរិក ខណៈពេលដែល Sandara Park ត្រូវបានផ្តោតសំខាន់លើ កម្មវិធី នាពេលបច្ចុប្បន្ន នេះរបស់ប្រទេសកូរ៉េ ។
ខាងក្រោមនេះគឺជា ការបង្ហោះ នឹងមតិយោបល់មួយចំនួន សូមទៅទស្សនាទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo