ព័ត៌មានកំសាន្ត ៖ ស្ថិតក្នុងខ្សែរជីវិត មានឈ្មោះជាកូនកំព្រា រស់ខ្វះភាពកក់ក្តៅពីលោកឪពុក អស់រយៈពេលជិត២ឆ្នាំមកនោះ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ បានរំលេចសរសេរបង្ហោះសារ ភ្ជាប់ជាមួយវីដេអូនៅលើបណ្តាញ សង្គមហ្វេសប៊ុក ដោយបានបង្ហាញពី អារម្មណ៍សោកស្តាយ នឹកដឹងគុណ ចំពោះលោកឪពុក ដែលបានស្លាប់ចោលនាង កាលពីអំឡុងឆ្នាំ២០១៤។
គេនៅចាំបាន លោក ស៊ូ សារិន ដែលជាឪពុកបង្កើត របស់តារាចម្រៀងល្បី ឈ្មោះ ពេជ្រ សោភា បានទទួលមរណភាព កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤នៅផ្ទះរបស់នាង ស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌចំការមន ដោយរោគាពាធ ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេលជិត២ឆ្នាំហើយ។ ជាមួយគ្នានៃការមរណភាព របស់ឪពុកនាងជិតបានរយៈពេល២ឆ្នាំនេះដែរ គេសង្កេតឃើញអ្នកនាង ពេជ្រ សោភា បានសរសេររំលេចអារម្មណ៍ បង្ហាញពីភាពសោកសៅ នឹកស្រណោះឪពុកគ្រាធ្លាប់រួមរស់ក្បែ និងផ្តល់ភាពកក់ក្តៅ គ្រប់ពេលដល់នាង។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាព អមជាមួយការសរសេរ បញ្ជាក់បែបនេះថា ពុក ខ្ញុំនឹកពុកណាស់ គ្មានពុកឯការណាស់ ហើយថែមទាំងបានទៅលុតជង្គង់មុខផ្នូឪពុក គួរឲ្យសង្វេគបំផុត ៕
ដោយ ៖ គន្ធា
ប្រភព ៖ ហ្វ៊េសប៊ុក