CamNews

តារា 

សកម្មភាពខ្លះៗដែលតារាល្បីៗក្នុងរឿង បុព្វេសន្និវាស ជួបជាមួយហ្វេន

ថៃ ៖ នៅខាង Broadcast Thai Television និងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ថៃ Thai Channel 3 បានប្រារព្ធពិធីជួបជុំជាមួយនិងអ្នកគាំទ្រនៅឯ Royal Hall Siam Paragon ដែលស្ថិតនៅក្នុងទីក្រុងបាំងកក ប្រទេសថៃ ។  

នៅក្នុងនោះផងដែរ តារាសម្តែងល្បីៗនៅក្នុងរឿងគឺមានដូចជាលោក Pope Thanawat, Bella Ranee, Prang Kannarun, Punjan Prama, Susi Susira, Louis Scott និងលោក Most Witsarut ព្រមទាំងតារាល្បីជាច្រើនដួង បានបង្ហាញវត្តមាននៅលើឆាក ។ ប្រភពដដែលបានបន្តថា ភ្ញៀវពិសេសដែលត្រូវបានអញ្ជើញនៅរាត្រីនោះគឺមានដូចជា លោក Ken Phupoom, Lydia Sarunrat និងលោក Ice Saranyu ។ 

គួរបញ្ជាក់ឲ្យដឹងថា ពិធីជួបជុំជាមួយនិងអ្នកគាំទ្រនៅក្នុងរឿងបុព្វេសន្និវាស នេះគឺប្រារព្ធធ្វើឡើង កាលពីថ្ងៃទី ០៥ និង ០៦ ខែតុលា ឆ្នាំ ២០១៨ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat Bella ranee