CamNews

កីឡា 

អប​អរ​សា​ទរ! កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា កុល ប៊ុតសានី ទទួលបានមេដាយសំរិទ្ធ ១គ្រឿងពីការប្រកួតកីឡាកុមារទ្វីបអាស៊ី 6th Children of Asia International Sports Games នៅប្រទេសរុស្ស៊ីក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាការិនី​ម៉ុង​ហ្គោ​លី (Mongolia) ដោយ​លទ្ធ​ផល ៧-៦ កាល​ពី​ម្សិល​មិញ​នេះ​។

យោងតាមទំព័រ Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជា បានឈ្នះមេដាយសំរិទ្ធ កម្រិតអាស៊ី បាន​១​គ្រឿង​ពី​យុទ្ធ​នា​​ការ​​ខាង​លើ ដែល​មាន​៣៨​ប្រទេស​ចូល​រួមលើកនេះ បន្ទាប់ពី ប៊ុតសានី បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះរុស្សី Yuzhakova Evgenia ក្នុង​ការ​ដណ្តើម​មេ​ដាយ​ប្រាក់ មុន​ពេល​មិត្ត​រួម​ជាតិកីឡាករ ស៊ាង តេក្វាន់ដូ សុធារិទ្ធ បានចាញ់កីឡាករម៉ង់ហ្គោលី Odbbatar Changaadori ក្នុងទម្ងន់ ៥៥ គីឡូក្រាម ដោយពិន្ទុ ១២-០។

ទោះបីឈ្នះត្រឹមមេដាយសំរិទ្ធ ១គ្រឿងនេះក៏ដោយ ក៏កីឡាការិនី កុល ប៊ុតសានី បានធ្វើឲ្យកម្ពុជា ទទួលបានមោទនភាពខ្លាំងក្លា ចំពោះ​អត្តព​លិក​​ទាំង​​២​រូប​ខាង​លើ​ ដែល​​បាន​​ធ្វើ​​ឲ្យទ​ង់​​ជាតិ​កម្ពជា ត្រូវបានបង្ហូតឡើង និងមានគេគោរព ហើយធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើននៅ​លើ​ឆាក​អន្តរ​ជាតិ​ថែម​ទៀត​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kol botsany