CamNews

តារា 

សឿ សុធារ៉ា នាំកូន​ដើរ​លេង​នៅ​​​ថៃ ទិញ​កា​បូប​តម្លៃ​រាប់​ពាន់​ដុល្លារ មិន​ខ្វល់​ពី​ស្វាមី

(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ត្រូវបានគេមើលឃើញថា អ្នកនាងហាក់បាត់ទីផ្សារ​​​​សម្ដែងសូន្យឈឹង ខណៈដែលតារាថ្មីៗ រះព្រោងព្រាត មានការងារធ្វើស្ទើរ​តែរកពេលសំរាកគ្មាន ប៉ុន្តែនាងមិនមានអ្វីសម្ដែងជា​ដុំកំភួនឡើយ ​ព្រោះតារាសម្ដែងថ្មី សម្ដែងរឿងច្រើនគគោក​ ឯរូបសម្រស់ក៏ស្រស់សោភា​ជាងនាង។ ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បាននាំកូនស្រីបណ្ដូលចិត្ត ដើរលេងនៅក្រៅប្រទេស និងបានទិញសម្ភារប្រើប្រាស់ មានតម្លៃរាប់ពាន់ដុល្លារ។

តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ហាក់បង្កប់ភាពមិនសូវសប្បាយចិត្តជាច្រើន ព្រោះបើក្រឡេកមើលពីសង្គមការងារ និងមុខរបររបស់នាង ជាពិសេសសំអាងការ​ ​ក៏មិនសូវមានប្រជាប្រិយភាពដូចមុនដូចគ្នា ខណៈកេរ្តិ៍៍ឈ្មោះ​ក៏ដាំក្បាលចុះ ស្ទើរតែហៅលែងឮទៅហើយ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ​ថ្វីត្បិតតែមើលទៅ រកប្រាក់ចំណូល​មិនសូវបានច្រើនក្ដី ប៉ុន្តែអ្នកនាងមិនបានធ្លាក់ខ្លួន ដុនដាប​អ្វីឡើយ ពោលកម្រិតជីវភាពរបស់នាង និងគ្រួសារនៅតែមានលក្ខណៈធូរធាដដែល ជាក់ស្ដែងថ្មីៗនេះ អ្នកនាង​បាននាំកូនស្រី គឺ​កុមារី តារា ពិមាន ដើរកំសាន្តក្រៅប្រទេស ទោះបីអវត្តមានសា្វមី​ គឺលោក សាពូន មីដាដា ក៏ដោយ។

អ្នកនាង សឿ សុធារ៉ា ក្រៅពីនាំកូនស្រីដើរ​លេង​ក្រៅប្រទេស ​នាងក៏បានបង្អួតកាបូបថ្មីម៉ាក «អិលវី» ដែល​​បានទិញពីប្រទេសថៃ តម្លៃជាង២ពាន់ដុល្លារ ​​ហាក់ប្រាប់ទស្សនិកជនថា អ្នកនាងក៏ជាតារាប្រើសម្ភារៈម៉ាកល្បីៗនឹងគេដែរ​។ ​សឿ សុធារ៉ា មិនត្រឹមតែបានទិញរបស់របរទាំងនោះទេ ​ថែមទាំងបានថត​ហាង និង សកម្មភាពទាំងស្រុង ពេល​នាងទិញកាបូបតម្លៃថ្លៃ​ទាំងនោះផងដែរ ព្រោះក្នុងសង្គមសិល្បៈបច្ចុប្បន្ន ច្រើនតែផ្ចាញ់ផ្ចាលគ្នា ថាទិញរបស់កូពី គ្មានគុណភាព​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង