CamNews

តារា 

អានរឿងពិតរបស់គូស្នេហ៍មួយគូនេះ ធ្វើឲ្យអ្នកនិយមលេងអិនធឺណិត កោតសរសើរផង អាណិតផង

ព័ត៌មានកំសាន្ត ៖ អានរឿងពិតរបស់គូស្នេហ៍មួយគូនេះ ធ្វើឲ្យអ្នកនិយមលេងអិនធឺណិត កោតសរសើរផង អាណិតផង ព្រោះទាំងកំសត់ និងជាជីវិតតស៊ូ ព្រមទាំងមានគ្រប់រសជាតិមកតែម្តង ។​ ចឹងមានតែអានពាក្យពេជន៍របស់នាង Lucy ដែលជាប្រពន្ធធ្វើការរៀបការតាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។ 

នាង Lucy បានលើកឡើងថា “អ្នកដឹងបានដឹងពីជីវិត ប្តីប្រពន្ធញុម ទំរាំបានមានថ្ងៃនេះ ឆ្លងកាត់រឿងលំបាកច្រើន ប្តីញុមមិនមែនកូននាក់មាន ក៏មិនមែនអ្នករកសុី រឺថៅកែអីទេ គាត់គ្មានអីទេ មានដែរមានម៉ូតូអាកុបចាស់ ១ តែម៉ូតូហ្នឹងម៉ូតូម៉ាក់គាត់ទៀត គេឆ្ងល់គ្រប់គ្នា សូប្បីម៉ាក់ញុមគ្រួសាញុមក៏ឆ្ងល់មិចញុមមិន រៀបការយកយកប្តីទៅក្រៅប្រទេសគេនោះមាមហើយកូនខ្សែចិនទៀត តែញុមបែប្រឆាំងម៉ាក់ញុម ហើយញុមនិងរៀនរកលុយចាយដោយខ្លួនអែង ញុម និងប្តី កាលពីនៅជាសង្សា ឌុបគ្នាទៅធ្វើការ ចូលពីព្រឹកចេញ វិញល្ងាច ម៉ោង ៥ ពួកយើងតែងតែច្រកបាយម្ហូប ពីផ្ទះញាំ ព្រោះសន្សំលុយទកសំរាប់គោលដៅយើងទាំងពី ទៅធ្វើកាយឺត មិនបានចូលប្រជុំ




គេកាត់ប្រាក់ខែ សល់បានម៉ាន ២នាក់ សល់150$ ក្នុង១ខែ ធ្វើកាបណ្តើ រក មុខជំនួញជាមួយគេបណ្តើ ខំសន្សំទិញបាន ជញ្ចៀនពេជ្យទុកថ្ងៃអនាគតយើងទាំងពី ម៉ាក់ញុមគាត់ក៏សប្បាយចិត្តដែរ ដែលញុម វ័យប៉ុនណ្ណឹងចេះរកទុកដាក់ចឹង តែគាត់នៅតែនិយាុអោយញុម រៀបកាជាមួយអ្នកផ្សេង ញុមមិនមាត់ ញុមគិតតែខំសំរេចគោលដៅ ប្តីញុមបានបង្រៀនណែនាំ មុខជំនួញផ្សេងផ្សេង ព្រោះគាត់ធ្លាប់មានបត់ពិសោធច្រើន ចរិកក្មេង ឡិកឡោះញុមក៏ប្រែប្រួលចេះគិតច្រើន ចូលចុះចំណោមអ្នកធ្វើមុខជំនួញនិងគេ ក្រោយមកសន្សំលុយទិញបាន luxes 300 ពណ័សរ បន្ទាប់មកពួកញុុម ទៅជួបម៉ាក់ញុុម សំណាងណាស់ ពូពូ មីង និងអាម៉ា ញុម ស្រលាញ់ និងចូលចិត្តប្តីញុមណាស់ ទាំងអុំ ទាំង អាម៉ា ជួយនិយាយអោយញុម បើវាស្រលាញ់គ្នាអោយសករលាញ់ទៅ រៀបការអោយវាទៅ វាធំហើយវាដឹងខុសត្រូវ វារៀបការហើយ វាចេះរកសុី ចិញ្ចឹមជីវិតវាហើយ អនាគតវា អោយវាសំរេចខ្លួនអែងទៅ វីសា ខ្មៅមែនតែវាសង្ហាដែរតើ ខ្លាចកូនក្រអី បើ លូវពួកវា ធ្វើការកលុយចិញ្ចឹមខ្លួនអែងបានហើយហ្នឹង ញុមនេះនិងប្តីអរនោះអរ តែមានកាលំបាកខ្លាំងពេលថ្ងៃការជិតមកដល់ it about money not enough 

ថ្ងៃការខាតច្រើន ឡានសំណប់ ក៏លក់បាត់ ពីនាក់ប្តីប្រពន្ធកាហើយ ក៏អត់អីជិះ ហៃ ឡើងចឹង ទៅធ្វើកា ម៉ាក់ខាងប្តីញុម មានឡាន កូរ៉ូឡាអោយ ជិះ សិន …. ការងាររកសុី ស្រាប់តែ ខ្សៃធុន ពិបាកចិត្តមិនដឹង រកក្រុមហុនណាធ្វើ មើលរឿងសាមកុក តា ម្នាក់ និយាយ ទៅកាន់ ខុងមីង រកម្ចាស់ល្អមិនបាន មិច មកធ្វើខ្លួនអែងជាម្ចាស់ល្អម្នាក់ទៅ ..បែកគំនិតភ្លាម មែនហើយ ញុមរកបាន business ខ្លួនអែង គឺ business v-white ផលិតផលថែរក្សា សម្រស់ ប្តីអ្នកដឹកអីវ៉ានអោយភ្ញៀវ ដឹករាល់ថ្ងៃ ហាល់ភ្លៀង លក់តាំងពី online ផលិតផលមិនមានកាវេចខ្ចប់ល្អ តែ អតិធិជនប្រើតករូវគ្រប់គ្នា បន្ទាប់មកមាន អ្នកជាវបោះដុំ លក់ច្រើន រះពេល ២ឆ្នាំ មុខជំនួញ ញុម និងប្តី បាន ជោគជ័យ មាន center office v-white នាំចេញផលិតផលលក់ទៅប្រទេសភូមា Bangladesh អាមេរិក ញើសឈាមប្តីប្រពន្ធញុមទាំងពីរ ចេញពីបាត់ដៃទទេ



កាលសន្សំ ការផ្តល់កំលាំងចិត្តអោយគ្នា បងចេះ អូនចេះ តែមិនមែនពួកយើងមិនដែលឈ្លោះគ្នាទេ គឺ ឈ្លោះ តែ អត់និយាយរកគ្នាតែ ២ ភ្លេតក៏ត្រូវគ្នា ព្រោះ កាលណាឈ្លោះប្របែកច្រើនពេកយូពេក ធ្វើអោយគោលដៅដែលយើងមានវាអាចនិងបាត់បង់ ដូច្មេះ ពួកយើង តាំង ពីនៅសង្សាពួកស្រលាញ់គ្នា គឺមានគោលដៅ មិនស្រលាញ់គ្មាធម្មតា ចង់បែកបែក រឺស្រលាញ់ ១ឆាវនោះទេ និយាយទៅ គេសួរច្រើន មិចបានញុមស្រលាញ់គាត់  គឺថា គាត់គ្រាន់មានសំបុរខ្មៅខុសគេបន្តិចមែន តែគាត់ជាមនុស្សដែលស្រលាញ់អោយតំលៃលើញុុម ស្រលាញ់មិនមែនលេងសើច គាត់ដឹងខ្លួនថាគាត់មិនមានអ្វីដូចគេ តែគាត់ជាមនុស្សមានគោលដៅច្បាស់លាស់ បើគាត់និយាយហើយគឺគាត់ធ្វើអោយបាន ដូច គាត់ខំរកលុយដើមប្បីរៀបការជាមួយញុមចឹង នេះជាគោលដៅគាត់ ស្រណោះពាក្យ១ម៉ាត់ពេលដែលស្រលាញ់គ្នាគាត់មិនមានលូយចាយច្រើទេ តែគាត់តែងតែទិញកាហ្វេអោយញុមញាុំរាល់ថ្ងៃ ព្រោះញុមចូលចិត្តផឹក  គាត់ថា គាត់អត់លុយមិចក៏គាត់មានលុយទិញកាហ្វេអោយអូនផឹកដែរមនុស្សមិនែនស្រលាញ់ប្រុស មានលុយ រឺទាល់តែសង្ហាដែរ តាមពិត ស្គាល់ចិត្តគ្នា យល់ចិត្តគ្នាក៏ស្រលាញ់គ្នា ហើយ ១ ទៀតអាចថា ពួកញុមជាគូគ្នាពីជាតិមុន និយាយមែនណា ព្រោះគ្រូទាយ និង ចិនសែ ធ្លាប ទាយថាញុមចឹង និយាយត្រួសត្រួស ព្រោះមនុស្ស 90% យល់ច្រលំ ថាញុមស្រលាញ់ឃើញអីផ្សេងណោះវិញ ខ្វះអី គូស្នែហ៍ ខ្មៅគូរ និង សរ ហ់” ៕

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Lucy